តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី១ ខែមិថុនា នេះ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យដឹងថាកម្ពុជាបានចុះហត្ថលេខាទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលវិចខ្ចប់ក្នុងស្រុកសម្រាប់ប្រើប្រាស់រយៈពេល៣ឆ្នាំ។ បើតាមសម្ដេចតេជោ វ៉ាក់សាំងសម្រាប់ប្រើប្រាស់រយៈពេល៣ឆ្នាំនោះ មានសរុបចំនួន១០៤លាន ៨សែន៧ម៉ឺន៣១៥៧ដូស៕

Share.