កាល​ពី​ម្សិលមិញ​នេះ​រឿងរ៉ាវ​ម្ចាស់​សណ្ឋាគារ​បង្កប់​កាំមេរ៉ា​ក្នុង​បន្ទប់​គេងដែល​តារា​សម្ដែង​អ្នក​នាង​ ដេននី ក្វាន់​បាន​បង្ហោះ​លើ​គណនី​របស់​អ្នក​នាង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ ហើយ​ក៏​មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​រឿង​នេះ​។ លោក​ Pao Ploy ដែល​ជា​តារា​ចម្រៀង​ Original មួយ​រូប​ក្នុង​នាម​ជា​​មិត្ត​អ្នក​សិល្បៈ​ផង​នោះ​បាន​ចេញ​មក​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ម្ចាស់​សណ្ឋាគារ​ខាង​លើ​នេះ​ដូចគ្នា​។​​​

ក្រោយ​រឿង​បង្កប់​កាំមេរ៉ា​ផ្ទុះ​សាយភាយ​និង​ត្រូវ​ចែកចាយ​បន្ត​គ្នា​លើ​បណ្ដាញ​សង្គម​លោក​ Pao Ploy ​បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ទង្វើ​របស់​ម្ចាស់​សណ្ឋាគារ​នេះ​យ៉ាង​ដូច្នេះ​ថា​៖​

​«ប៉ះ​អ្នកណា​មិន​ប៉ះ​ទៅ​ប៉ះ​ស្រី​ស្អាត​ ​#ដេនីខ្វាន់​ ម្ចាស់​ផ្ទះ​សំណាក់​នេះ​និយាយ​ចេញ​មក​ដូច​ឆ្គួត​ចឹង​ ​ ​សួរ​គេ​ដេក​ប៉ុន្មាន​នាក់​ក្នុង​បន្ទប់​នឹង​ ​ចាំ​បាច់​សួរ​គេ​ធ្វើអី​ គេ​ជួល​បន្ទប់​អ្នក​ឯង​គេ​ចង់​ដេក​ប៉ុន្មាន​នាក់​ប្រុស​ឬ​ស្រី​ជា​សិទ្ធិ​របស់​គេ​ ​ ​អ្នក​ឯង​ដាក់​កាំមេរា​​ក្នុង​បន្ទប់​គេ​ដេក​នឹង​មាន​ន័យ​យ៉ាង​ម៉េច​?​ ​ ចុះ​បើ​ប្ដី​ប្រពន្ធ​ឬគេ​មាន​ដៃ​គូ​ធ្វើ​អី​ក្នុង​បន្ទប់​នឹង​អ្នក​ឯង​មិន​ថត​ខ្ទេចខ្ទី​ហើយ​ទេ​អី​ ​ដឹង​តា​រឿង​ធំ​ហើយ​!​ ​ម៉ា​អា​រោគ​ចិត្ត​នេះ​!​ »

មុន​នឹង​បង្ហោះ​សំណេរ​ខាង​លើ​លោក​បាន​បន្ត​បង្ហោះ​ជា​សំណេរ​មួយ​ដែល​ម​ាន​អត្ថន័យ​ទាំង​ស្រុង​យ៉ាង​ដូច្នេះផង​ដែរ​​៖

​សូម​បញ្ជាក់​ផង​ដែរ​ថា​ករណី​នេះ​ជា​សំណុំ​រឿង​ចាស់​ ​តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២០២០​ ដែល​តុលាការ​បាន​សម្រេច​ក្តី​រួច​ហើយ​ ​ខណៈ​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កប់​កាំមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​ ក៏​កំពុង​តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​៕​

Share.