ក្នុងសារសំឡេងផ្ញើជូនរួមជាតិ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ខាងមុខ ត្រូវបង្កើនការប្រុងប្រយត្នជំងឺកូវីដ-១៩ បើទោះបីស្ថានភាពជំងឺនេះបានធូរស្រាលជាច្រើនថ្ងៃមកហើយក៏ដោយ។

សម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា «សូមបងប្អូនជនរួមជាតិ នៅពេលទៅបោះឆ្នោតនេះ សូមមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ ហើយក៏ខិតខំបើអាចធ្វើបានពាក់ម៉ាស់ និងរក្សាគម្លាតឱ្យបានល្អដើម្បីចៀសវាងហានិភ័យដែលអាចកើតឡើងក្រោយការបោះឆ្នោតមានការឆ្លងរីករាលដាលឡើងវិញ»។

បើតាមសម្ដេចតេជោ អាល់កុលពិតជាមានភាពចាំបាច់ដែលពលរដ្អអាចសម្លាប់មេរោគក្រោយបោះឆ្នោត។ ការបោះឆ្នោតដែលពលរដ្ឋអាចកាន់ក្រដាស និងមិនដឹងថាក្រដាស់នោះមានកូវីដ-១៩ឬមិនមាន។ សម្ដេចបន្តថា គ.ជ.ប ក៏មានវិធានការលើបញ្ហានេះដែរ ប៉ុន្តែសម្ដេចនៅទទូចឱ្យពលរដ្ឋគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ មានពរលដ្ឋប្រមាណជាង៨លាននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន៕

Share.