រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២២នាក់បន្ថែមទៀត ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស     (Rapid Test)។

អ្នកឆ្លងកូវីដ១៩ថ្មីទាំង២២នាក់នេះ នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន: ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកស៊ីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺ កូវីដ-១៩នេះ ប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្នុងនោះបើមានអាការប្លែកគួរឲ្យសង្ស័យសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់៕

Share.