John Cena ​កីឡាកាស​ WWE និង​ជា​តារា​សម្ដែង​ល្បី​ហូលីវូដ​បាន​ចេញ​មក​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ជនជាតិ​ចិន​ដែល​លោក​បាន​ហៅ​កោះ​តៃវ៉ាន់​​ថា​ជា​ប្រទេស ប៉ុន្តែ​ជនជាតិ​ចិន​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការ​សុំ​ទោស​របស់​លោក​នោះ​ទេ​។

យោង​តាម​សារព័ត៌មាន​ Taiwan News កីឡាករ​បោក​ចំបាប់​និង​ជា​តារា​សម្ដែង​ជនជាតិ​អាមេរិក​ John Cena បាន​សុំ​ទោស​ចំពោះ​ជា​ភាសា​ Madarin កាល​ពី​ថ្ងៃ​អង្គារ​ (២៥ ឧសភា​) ​ក្រោយជនជាតិ​ចិន​ខឹង​សម្បារ​ដែល​លោក​បាន​ហៅ​កោះ​តៃវ៉ាន់​ថា​ជា​ប្រទេស​។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា TVBS បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ John Cena បាន​ឃោសនា​ពី​ភាពយន្ត​ខ្នាត​ធំ​រឿង​ «Fast & Furious 9» ជា​ភាសា​ Madarin ដើម្បី​បង្ហាញ​ជូន​​អ្នក​ទស្សនា​តៃវ៉ាន់​។ ក្នុង​វីដេអូ​នោះ​ Cena បាន​សង្កត់​​ថា​ Taiwan គឺ​ជា​ប្រទេស​ទីមួយ​ដែល​បាន​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​ «Fast & Furious 9» ព្រម​ទាំង​និយាយ​ទៀត​ថា​ អ្នក​គឺ​ជា​មនុស្ស​ដំបូង​ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​។

ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ​​មួយ​សប្ដាហ៍​ក្រោយ​មក​ Taipei និង New Taipei កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​​ឧសភា​ បាន​រឹត​បន្តឹង​ការ​ឆ្លង​ជំងឺកូវីដ​ឈាន​ដល់​កម្រិត​ទីបី​ ហើយ​នៅ​ថ្ងៃ​ទី​១៩​​ខែ​ឧសភា​ ការ​រឹតបន្តឹង​បាន​ឈាន​ទៅ​បិទ​គ្រប់​យ៉ាង​ដែល​ហុច​ផល​ឱ្យ​ភាពយន្ត​ដែល​ត្រូវ​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៩​ ក៨​ត្រូវ​បាន​ព្យួរ​ការ​បញ្ចាំង​ព្រោះ​រោងកុន​ទាំង​អស់​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​អនុវត្ត​ទៅ​តាម​ការ​រឹត​បន្តឹង​ដំណាក់​កាល​ទីបី​។

ខណៈ​ដែល​នៅ​ប្រទេស​ចិន​ ភាពយន្ត​នេះ​មាន​កំណត់​បញ្ចាំង​នៅ​ថ្ងៃ​ ទី​២១ ​​ខែ​ឧសភា​ តែ​វីដេអូ​ដែល​ John Cena ធ្វើ​ការ​ឃោសនា​នេះ​បាន​ទៅ​ល្បី​នៅ​ប្រទេស​ចិន​ដែល​ធ្វើ​ឱ្យ​ជនជាតិ​ចិន​មាន​ការ​ខឹង​សម្បារ​រហូត​បញ្ចេញ​ជា​មតិ​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម​របស់​ប្រទេស​ចិន​ជា​ច្រើន​ដូច​ជា​៖ «អ្នក​ឯង​មិន​ចេះ​ភាសា​ចិន​ទេ​​បិទមាត់​ទៅ​!​»

សន្និសីទ​​មុន​ការ​បញ្ចាំង​ភាពយន្ត​នេះ​នៅ​ថ្ងៃ​ទី​១៨ ​នៅ​ទីក្រុង​ស៊ាងហៃ​​ត្រូវ​បាន​លុប​ចោល​ដោយ​ខ្លាច​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​នេះ​​បើយោង​តាម​​ការ​ផ្សាយ​របស់​ Apple Daily

ដោយ​ខ្លាច​រឿង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ក្នុង​ Box Office នៅ​ក្នុង​ទីផ្សារ​ធំ​នៅ​ប្រទេស​ចិន​ John Cena បាន​ផុស​វីដេអូ​នៅ​លើ​ Weibo ដោយ​ភាសា​ Madarin និយាយ​ថា​លោក​បាន​សម្ភាសន៍​វីដេអូ​ជា​ច្រើន​ដើម្បី​ឃោសនា​ភាពយន្ត​នេះ​ ដូច្នេះ​ក្នុង​ចំណោម​វីដេអូ​ទាំង​អស់​មាន​វីដេអូ​មួយ​ដែល​លោក​មាន​ការ​ភ័ន្តច្រឡំ​ ដោយ​លោក​បាន​ពោល​ថា​៖ «ខ្ញុំ​ស្រលាញ់​និង​គោរព​ប្រទេស​ចិន​និង​ជនជាតិ​ចិន​។ ខ្ញុំ​ពិត​ជា​សុំទោស​ចំពោះ​កំហុស​នេះ​។ ខ្ញុំ​ពិត​ជា​សុំទោស​មែនទែន​ចំពោះ​កំហុស​ឆ្គង​មួយ​នេះ​»។

ប៉ុន្តែ​ជនជាតិ​ចិន​ជា​ច្រើន​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ពាក្យ​សុំទោស​របស់​លោក​នោះ​ទេ​ ព្រោះ​លោក​មិន​បាន​បញ្ជាក់​ថា​តើ​កោះ​តៃវ៉ាន់​ជា​អ្វី​ឱ្យ​ប្រាកដ​។

«លោក​គួរ​តែ​និយាយ​ពី​កំហុស​ឆ្គង​របស់​ខ្លួន​ តើ​កំហុស​ឆ្គង​នោះ​គឺ​ជា​អ្វី​»
«ទាសករ​បរទេស​គ្មាន​គុណធម៌​»
«ប្ដូរ​សម្ដី​ព្រោះ​តែ​លុយ​ ចេញ​ពី​ប្រទេស​ចិន​ភ្លាម​ទៅ​»
«អ្នក​ឯង​គួរ​តែ​ផុស​វីដេអូ​ហើយ​និយាយ​ថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន។ សុំទោស​គ្មាន​ប្រយោជន៍​​»
«ដរាប​ណា​អ្នក​ឯង​និយាយ​ជា​ភាសា​ចិន​ថា​ កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ប្រទស​ចិន​ទើប​យើង​ទទួល​យក​ការ​សុំ​ទោស​របស់​អ្នក​ឯង​»

https://www.youtube.com/watch?v=zre2p7mg64g&t=13s
Telegram-Troryorng
Share.