ក្រុម​បាល់ទះ​នារី​ក្នុង​សាល​របស់​ថៃ ដែល​ជា​ម្ចាស់​មេដាយ​មាស​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ ថ្មី​នៅ​ប្រទេស​វៀតណាម ពេល​នេះ​កំពុង​តែ​អុកឡុក​ពិភពលោក ក្នុង​ព្រឹត្តិការណ៍ 2022 FIVB Volleyball Women’s Nations League នៅ​ប្រទេស​ទួរគី។

នៅ​ក្នុង​​ព្រឹត្តិការណ៍ 2022 FIVB Volleyball Women’s Nations League ដែល​មាន​ក្រុម​ចូលរួម​ចំនួន​១៦​ក្រុម​​មក​ពី​ជុំ​វិញ​ពិភពលោក ខណៈ​ប្រកួត​កន្លង​មក​របស់​ថៃ​មាន​លទ្ធផល​ដូចជា៖
-ថៃ ៣-០ ប៊ុលហ្គារី (២៥-២០,២៥-២២,២៥-២០)
-ថៃ ៣-២ ស៊ែប (២៥-២៣,២៥-២៧,២៥-២០,២៥-២០,១៥-១២)
-ថៃ ២-៣ បែលហ្ស៊ិក (២២-២៥,២៥-១៨,២៥-២៣,២១-២៥,១៣-១៥)
-ថៃ ៣-២ ចិន (២៥-២៣,១៣-២៥,១៤-២៥,២៥-២៣,១៥-១១)

សម្រាប់​ការ​ប្រកួត​បន្ត​របស់​ថៃ​មាន៖
សប្ដាហ៍​ទី២

១៤ មិថុនា កាណាដា ប៉ះ ថៃ
១៦ មិថុនា ប៉ូឡូញ ប៉ះ ថៃ
១៧ មិថុនា ជប៉ុន ប៉ះ ថៃ
១៩ មិថុនា ថៃ ប៉ះ អាមេរិក

សប្ដាហ៍​ទី៣
២៨ មិថុនា ថៃ ប៉ះ កូរ៉េខាងត្បូង
៣០ មិថុនា ថៃ ប៉ះ Dominican Republic
២ កក្កដា ប្រេស៊ីល ប៉ះ ថៃ
៣ កក្កដា ថៃ ប៉ះ អ៊ីតាលី

ព្រឹត្តិការណ៍ 2022 FIVB Volleyball Women’s Nations League ធ្វើ​ឡើង​នៅ​ទីក្រុង Ankara ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​ជ្រើសរើស​ក្រុម​ខ្លាំង​១៦​មក​ពី​៤ទ្វីប​ផ្សេង​គ្នា។

សម្រាប់​លទ្ធផល​កាល​ពី​ឆ្នាំ​ចាស់​ធ្វើ​ឡើង​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ខណៈ​ជើង​ឯក​បាន​ទៅ​ក្រុម​អាមេរិក ហើយ​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​រង និង​ក្រុម​ទួរគី ឈរ​លេខ៣។ សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បង្កើត​ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ពី​ឆ្នាំ​២០១៨ មក​ ដោយ​ជើង​ឯក​បាន​ទៅ​សហរដ្ឋអាមេរិក ចំនួន​៣លើក ហើយ​១លើក​នៅ​ឆ្នាំ​២០២០ ត្រូវ​រំសាយ ដោយ​សារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ រីករាល​ដាល៕

Share.