លោក Gregoire Akcelrod កីឡាករសញ្ជាតិបារាំង ដែលមិនមានទេពកោសល្យអ្វីសោះឡើយក្នុងវិស័យបាល់ទាត់ ប៉ុន្តែត្រូវបានក្លិបជាច្រើននៅប្រទេស អង់គ្លេស, បារាំង, បែលហ្សិក, វេលស៍, កាណាដា និង អង់ដូរ៉ា ចាប់អារម្មណ៍ ហៅទៅធ្វើតេស្តសាកល្បងសមត្ថភាព ដើម្បីចុះកុងត្រាជាកីឡាករផ្លូវការ។

បុរសវ័យ៣៩ឆ្នាំខាងលើ បានថ្លែងប្រាប់ Oh My Goal ដូច្នេះថា៖«ខ្ញុំត្រូវបានឪពុក​ខ្ញុំ ហាម​​មិន​ឱ្យ​លេងបាល់ទាត់កាលពីខ្ញុំមានអាយុចន្លោះ១០ឆ្នាំ-១៨ឆ្នាំ, មូលហេតុគឺដោយសារតែខ្ញុំលេងបាល់ទាត់អន់ខ្លាំងពេក»។

លុះដល់វ័យ១៩ឆ្នាំ លោក Gregoire Akcelrod បានចាប់ផ្តើមការងារជាបុគ្គលិក McDonalds បន្ទាប់មកគាត់ក៏បានទៅបង្កើតគេហទំព័រមួយដើម្បីសរសេរពីជីវប្រវត្តិ​របស់គាត់ ដោយអះអាងថាគាត់លេងឱ្យ PSG រួចថតរូប១សន្លឹកពាក់អាវ PSG។

លោក Gregoire Akcelrod ត្រូវបានក្លិបបាល់ទាត់ CSKA Sofia សមាជិកលីគកំពូលប៊ុលហ្គារី ដែលមានកៅអីលេងក្របខណ្ឌកំពូល UEFA Champion League ​ចុះកុងត្រាយកជាកីឡាករផ្លូវការក្នុងកិច្ចសន្យារយ:ពេល៣ឆ្នាំ ដោយទទួលបានប្រាប់ខែ១៥ម៉ឺនផោន ក្នុង១ខែ មុនពេលត្រូវបានគេរកឃើញថាជាកីឡាករក្លែងក្លាយ៕

Share.