នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២នេះ គេបានឃើញលោក ណុប ហេងទ្រី ដែលជាគូស្នេហ៍របស់តារាសម្ដែងភេទទី ៣ ម៉ាដូណា ចេញមកបង្ហោះអះអាងថា ម៉ាដូណា ធ្វើការហួសកម្លាំង ប្រឹងថតរយៈពេល ២-៣ថ្ងៃជាប់ៗគ្នា ព្រោះដើម្បីចង់បានលុយសម្រាប់សងតុងទីនដែលត្រូវគេបោក។

នៅលើគណនីហ្វេសប៊ុករបស់លោក ហេងទ្រី បានរៀបរាប់ច្បាស់ៗថា ៖ «អាណិតប្រពន្ធខ្លាំងណាស់ ប្រឹងថតមួយថ្ងៃ 2 – 3 កន្លែង បានលុយមកចេញសងតុងទីនពួកដែលបោកប្រាស់ ពួកអ្នកជំពាក់លុយឃើញពួកខ្ញុំពេលនេះទេវាលំបាកខ្លាំងណាស់ សុខភាពពេលនេះមិនសូវជាល្អទេ ឈឺល្មមៗមិនចំណាយលុយមកពេទ្យទេទាល់តែ ខ្លាំងបានមក ដោយសារតែខ្លាចអស់លុយ សងកូនល្អៗ ដែលលេងជាមួយ ផ្ទះ ដី វីឡា ខុនដូរ ឡាន បីគ្រឿង ជញ្ចៀនខ្សែរកពេជ្យ លក់ ខ្ទេច ក៏ទប់ បំណុល ជិត 60ម៉ឺនដុល្លារ មិនទាន់គ្រប់ដែរ អាណិតពួកខ្ញុំទេ យកលុយពួកខ្ញុំទៅហើយគេងលក់ស្រួលទេ ប្រហែលជាអត់លំបាកដូចពួកខ្ញុំទេមើលទៅ»។

គេនៅចាំបានថា កន្លងមក លោក ម៉ាដូណា ធ្លាប់អះអាងថា លោកត្រូវជាប់ផុងក្នុងបំណុលតុងទីនរហូតដល់ ៥២៨០០០ដុល្លារ ព្រោះដោយ​សារ​កូន​តុង​ទីន​បានធ្វើស៊ីលោក (រត់ចោលមេ)។ លោកបានលក់របស់របរមានតម្លៃជាច្រើន ដើម្បីសងគេ និងដោះស្រាយបំណុលតុងទីនទាំងនោះ៕

Share.