ភ្នំពេញ៖បុរសម្នាក់បានបើករថយន្ដកូរ៉េ 1 គ្រឿងពាក់ស្លាកលេខភ្នំពេញ 3F-3336 ធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច គល់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ 4 ដែលកំពុងបើកការដ្ឋានសាងសង់ ខ្លួនមើលមិនឃើញពំនូកថ្ម ក៏បើកឡើងលើពំនូកថ្មបណ្ដាលអោយរថយន្តក្រឡាប់ ហើយខ្ចាយមាន់ដែលដឹកពេញនៅខាងលើ រត់ពេញផ្លូវ ឯរថយន្តក្រឡាប់ផ្ងារជើង តែជាសំណាងល្អមិនបង្ករអោយមានអ្នករបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង 12:30 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យដោយមើលឃើញថា រថយន្តបង្កមិនបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបអនុញ្ញាត ឲ្យម្ចាស់រថយន្តហៅរថយន្ដស្ទូច មកស្ទូចចេញដោយខ្លួនឯង៕

Share.