១១​ប្រទេស​បាន​បញ្ជូន​កីឡា​ការិនី​យុវតី​ក្រោម​អាយុ​១៨ឆ្នាំ​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​បាល់ទះ​កម្រិត​អាស៊ី 2022 Asian Girls’ U18 Volleyball Championship នៅ​​ខេត្ត Nakhon Pathom ប្រទេស​ថៃ ខណៈ​ប្រកួត​បើក​ឆាក​ក្រុម​យុវតី អ៊ីរ៉ង់ ថៃ តៃវ៉ាន់ ឥណ្ឌា ជប៉ុន សុទ្ធ​តែ​ឈ្នះ​ដូចគ្នា។

ពូល A មាន៖ ថៃ (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី និង​អ៊ូបេគីស្ថាន
ពូល B មាន៖ ជប៉ុន ចិន តៃវ៉ាន់ កាហ្សាក់ស្ថាន ឥណ្ឌា និង​ហ្វីលីពីន
​​
លទ្ធផល​​ប្រកួត​បើកឆាក ថ្ងៃ​​ទី៦ ខែ​មិថុនា ឆ្នាំ​២០២២ មាន៖
ពូល A៖
-អូស្តា្រលី ០-៣ អ៊ីរ៉ង់ (១៩-២៥,១៨-២៥,១៦-២៥)
-ថៃ ៣-០ អ៊ូបេគីស្ថាន (២៥-១៥,២៥-១៥,២៥-១៧)
ពូល B៖
-កាហ្សាក់ស្ថាន ១-៣ តៃវ៉ាន់ (២៥-២១,២១-២៥,១៩-២៥,១៨-២៥)
-ហ្វីលីពីន ១-៣ ឥណ្ឌា (២៥-១៤,២១-២៥,២៣-២៥,១៩-២៥)
-ចិន ០-៣ ជប៉ុន (២០-២៥,២៥-២៧,២២-២៥)

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា នេះ​មាន៖
ពូល A៖
-ម៉ោង​៩ព្រឹក កូរ៉េខាងត្បូង ប៉ះ អ៊ូបេគីស្ថាន
-៤:៣០​រសៀល អូស្ត្រាលី ប៉ះ ថៃ
ពូល B៖
-ម៉ោង​១១:៣០​ថ្ងៃ​ត្រង់ ហ្វីលីពីន ប៉ះ កាហ្សាក់ស្ថាន
-ម៉ោង​២រសៀល ជប៉ុន ប៉ះ ឥណ្ឌា
-ម៉ោង៧​យប់ ចិន ប៉ះ តៃវ៉ាន់

ពានរង្វាន់ Asian Girls’ U18 Volleyball Championship រៀបចំ​ឡើង​ពី​ឆ្នាំ​១៩៩៧ ដោយ​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង សរុប​​១២លើក​មក​ហើយ ខណៈ​ក្រុម​ជប៉ុន ឈ្នះ​ជើង​ឯក​បាន​៨លើក និង​ចិន ឈ្នះ​បាន​៤លើក។ ចំណែក​ប្រទេស​ថៃ ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​៧លើក ហ្វីលីពីន និង​ចិន ធ្វើ​ម្ចាស់​ផ្ទះ​បាន​ម្នាក់​២លើក ហើយ​សិង្ហបុរី និង​ម៉ាឡេស៊ី ធ្វើ​ម្ចាស់​ផ្ទះ​បាន​ម្នាក់​១លើក​ដែរ។

ចំណែក​ការ​ប្រកួត 2022 Asian Girls’ U18 Volleyball Championship នេះ​វិញ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៦ ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Nakhon Pathom Sports Center Gymnasium ក្នុង​តំបន់ Mueang Nakhon Pathom ខេត្ត Nakhon Pathom ប្រទេស​ថៃ។ សម្រាប់​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2023 FIVB Volleyball Girls’ U19 World Championship៕

Share.