តារា​ចម្រៀង​កូឡំប៊ី​ Shakira និង​តារា​បាល់ទាត់​ Gerard Piqué របស់​ក្រុម​ Barcelona បាន​ប្រកាស​លែងលះ​គ្នា​ជា​សាធារណៈ​។ នៅ​ក្នុង​ Statement ​ដែល​ចេញ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​អេស្ប៉ាញ​ EFE តាម​រយៈ​អ្នក​តំណាង​របស់​ Shakira បាន​ប្រកាស​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា​នាង​និង​ Piqué បាន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​បំបែក​ក្រោយ​រស់​នៅ​ជាមួយ​គ្នា​ជាង​មួយ​ទស្សវត្សរ៍​។ ស្រប​នឹង​ដំណឹង​លែងលះ​គ្នា​នេះ​ក៏​មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ Piqué មិន​ស្មោះ​ត្រង់​ហើយ​មាន​ស្នេហា​លួចលាក់​ជាមួយ​នឹងម្ដាយ​របស់​ Gavi ជា​​អ្នក​លេង​បាល់​វ័យ​ក្មេង​របស់​ក្លិប​​ Barcelona ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ​។

តើ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំងពីរ​មាន​ចំនួន​ប៉ុន្មាន​? តើ​ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​បែងចែក​គ្នា​បែបណា?

យោង​តាម​គេហទំព័រ​ celebritynetworth.com តារា​ចម្រៀង Shakira មាន​ទ្រព្យ​សម្បត្តិ​​ ៣០០​លាន​ដុល្លារ​ ខណៈ​ដែល​ ៨០​លាន​ដុល្លារ​។ អ្នក​ទាំង​ពីរ​ជា​ម្ចាស់​ផ្ទះ​វីឡា​តម្លៃ​៥​លាន​អ៊ឺរ៉ូ​នៅ​ Barcelona ​ព្រម​ទាំង​មាន​ទីធ្លា​សួនច្បារ​ធំ​ទូលាយ​។

សម្រាប់​ Piqué មាន​ក្រុមហ៊ុន​​ Kosmos Holdings បាន​បណ្ដាក់ទុន​ទិញ​ក្លិប​បាល់ទាត់​ចំនួន​២​នៅ​អេស្បា៉ញ​ FC Andorra និង Gimnàstic Manresa

ចំណែក​ឯ Shakira វិញ​មាន​ផ្ទះ​នៅ​ Miami តម្លៃ​ ១១.៦លាន​។​ ថ្វី​ត្បិត​តែ​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​នៅ​ Barcelona ប៉ុន្តែ​ Piqué ច្រើន​តែ​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​ក្បែរ​កន្លែង​ហ្វឹកហាត់។

Shakira ក៏​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​បង្កក​ប្រាក់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ផង​ដែរ។ ចំពោះ​រឿង​តើ​ទ្រព្យ​ រ​បស់​អ្នក​ទាំង​ពីរ​នឹង​ចែក​គ្នាដោយ​បែប​ណា​នោះ​ អ្នក​វិភាគ​​មួយ​ចំនួន​លើក​ឡើង​ថា​មិនមែន​ជា​រឿង​លំបាក​អ្វី​នោះទេ​ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ជា​លក្ខណៈ​សង្សារ​ និង​មាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​អ្វី​​នោះ​ឡើយ​ ហេតុ​នេះ​ទ្រព្យ​សម្បត្តិ​​ជា​កម្មសិទ្ធ​រៀងៗ​ខ្លួន។ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​​លើក​ឡើង​ថាទ្រព្យ​សម្បត្តិ​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​​នោះ​ឡើយ​៕

ប្រភព៖ AS USA

Share.