រូបភាព​ឯកសារ

គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាល នៅថ្ងៃសៅរ៍ទី១៦ និងបន្តដល់ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានផ្ញើទៅកាន់សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល។ កាលបរិច្ឆេទសន្និបាតនេះជាកាលបរិច្ឆេទថ្មី ជំនួសកាលបរិច្ឆេទចាស់ដែលគណបក្សគ្រោងធ្វើសន្និបាតនេះនៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងប្រាប់គេហទំព័រត្រយង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថាសន្និបា២ថ្ងៃនៅខែកក្កដានោះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងមានគោលបំណងដកស្រង់បទពិសោធនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឆ្ពោះទៅបន្តយកជ័យជម្ នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្មីៗនេះ ក្នុងចំណោមពលរដ្ឋទៅបោះឆ្នោតជាង៧លាន៣សែននាក់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រជាង៥លាន៣សែនសម្លេង ស្មើនឹងប្រមាណជាង៧៤ភាគរយ និងអាចកាន់មុខតំណែងប្រធានក្រុមប្រក្សាឃុំ សង្កាត់ ប្រមាណជាជាង១៦៤០ក្នុងចំណោមឃុំ សង្កាត់​សរុប១៦៥២ទូទាំងប្រទេស៕

Share.