ក្រោយ​ឈ្នះ​ក្ដី​ Johnny Depp ហាក់​មាន​រឿង​ល្អ​ៗ​ច្រើន​ដូច​ជា​​បង្កើត​គណនី​ Tiktok ហើយ​គណនី​របស់​លោក​មក​ដល់​ពេល​នេះ​មាន​ចំនួន​ follow ជាង២.៥​លាន​គណនី​ ទោះ​ជា​មិន​ទាន់​បាន​ផុស​អ្វី​មួយ​សោះ​

​តួ​អង្គ​មហាចោរ​សមុទ្រ​ពី​ភាពយន្ត​ «Pirates of the Caribbean» បាន​បង្កើត​គណនី​នៅ​លើ​បណ្ដាញ​ Social Media ក្រោយ​រឿង​ក្ដី​ប្ដឹង​ផ្ដល់​គ្នា​រវាង​លោក​និង​អតីត​ភរិយា​នាង​ Amber Heard បាន​ឈាន​ដល់​​ទី​ផ្ដាច់​ព្រ័ត្រ​កាល​ពី​សប្ដាហ៍​មុន​។

សង្កេត​ឃើញ​ថា​ចាប់​តាំង​ពី​បង្កើត​មក​ភ្លាម​រហូតដល់​ពេល​នេះ​ Johnny Depp មិន​ទាន់​មាន​ផុស​វីដេអូ​អ្វី​មួយ​សោះ​នៅ​លើ​គណនី​ tiktok របស់​លោក​ដោយ​ដាក់​ Bio ថា​៖ «តារា​សម្ដែង​តាម​ឱកាស​»

Johnny Depp ទទួល​បាន​សំណង​ផ្លូវ​ចិត្ត១៥​លាន​ដុល្លារ​ក្រោយ​ចៅក្រម​បាន​រក​ឃើញ​ថា​ Amber Heard បាន​ចោទ​ប្រកាន់​លើ​ Johnny Depp ហើយ​ហៅ​ខ្លួន​ឯង​ថា​នាង​គឺជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​កាសែត​ Washington Post កាល​ពី​ឆ្នាំ ​២០១៨។

ខណៈ​ដែល​រឿង​ក្ដី​នេះ​ទំនង​ជា​មិន​ចប់​ត្រឹម​នេះ​នោះ​ឡើយ​ ព្រោះ​មេធាវី​តំណាងឱ្យ​ Amber Heard បាន​ប្រាប់​កាសែត​ The New York Times ថា​កូន​ក្ដី​របស់​ខ្លួន​មាន​គម្រោង​ប្ដឹង​ឧទ្ធរ​ជាបន្ត​ទៀត​។

សម្រាប់​ Platform វីដេអូ​ដ៏​ធំ Tiktok ប្រៀប​ដូច​ជា​មាន​ការ​គាំទ្រ​លើ​ Johnny Depp ច្រើន​ព្រោះ​មាន​ការ​បង្កើត​ Hashtag #JusticeForJohnnyDepp រហូត​ដល់​ទៅ​ជាង​៣៣​ពាន់លាន​ ខណៈ​ដែល​ Hashtag គាំទ្រ​ចំពោះ​ Amber #JusticeForAmberHeard មាន​ត្រឹម​តែ ​៨៦​លាន​ប៉ុណ្ណោះ​។

Share.