អ្នក​នាង​ ពេជ្រ​ សោភា ​បាន​ផុស​ Caption មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់​សំណើច​គ្រប់​ៗគ្នា​ ​ព្រោះ​​​នៅ​ក្នុង​សំណេរ​នោះ​បង្ហាញ​នូវ​រូបភាព​ដែល​លោក​ ឈឹម​ ​សក្កដា​ គូស្នេហ៍​របស់​អ្នក​នាង​បង្ហាញ​ មុខ​ជាំ​ លើ​ Facebook Page ផ្លូវការ​របស់​រូប​លោក​។

រឿងរ៉ាវ​គួរ​ឱ្យ​អស់​សំណើច​នេះ​​មាន​ដំណើរ​ដើម​ទង​ពី​ដំបូង​ឡើយ​ ​ពោល​គឺ​កាល​ពី​ថ្ងៃ​អង្គារ​ ​(​២៥​ ​ឧសភា)​​ ​​លោក​ ឈឹម​ សក្កដា បាន​ផុស​រូប​គូ​លក្ខណៈ​ស្និទ្ធស្នាល​ជាមួយ​នឹង​អ្នក​នាង​ ពេជ្រ​ សោភា​ នៅ​លើ​ផេក​ផ្លូវ​ការ​របស់​លោក​ ប៉ុន្តែ​ក្នុង​សំណេរ​នោះ​លោក​បាន​ផុស​ថា​ ៖ «​ថត​រូប​ផុស​លេង​ទេ​ កុំ​យល់​ច្រឡំ​» ហើយ​នៅ​ពេល​ដែល​លោក​ផុស​រួច​រាល់​ហើយ​នោះ​​ស្រាប់​តែ​អ្នក​នាង​ ពេជ្រ​ សោភា បាន​ចូល​មក​ Share សំណេរ​របស់​លោក​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ខ្លឹមសារ​ថា​ ៖ «មាន​ន័យ​យ៉ាង​ម៉េច​? ច្រឡំ​យ៉ាង​ម៉េច​?​»

​​​​​​រហូត​ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២០២១​នេះ​ លោក​ ឈឹម​ ​​សក្កដា​ បាន​ផុស​រូប​លោក​ មាន​មុខ​ជាំ​អម​ជាមួយ​សំណេរ​ខ្លី​និង​រូប​យំ​​ដែល​ធ្វើ​ឱ្យ​ហ្វេន​ដែល​បាន​ឃើញ​ហើយ​អស់​សំណើច​​គ្រប់ៗ​គ្នា​ថា​ ​៖​ «លទ្ធផល​ Caption ម្សិលមិញ»​។​ ​យ៉ាង​ណា​មិញ​បន្ទាប់​ពី​លោក​បាន​ផុស​ហើយ​ ​៣​​ម៉ោង​ក្រោយ​មក​ផេក​ផ្លូវ​ការ​របស់​ ​អ្នក​នាង​ ​ពេជ្រ​ សោភា ​​បាន​ចូល​មក​ Share​នូវ​ Status របស់​លោក​ ​ឈឹម​ សក្កដា​ ​ព្រម​ទាំង​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខ្លី​ថា​៖

«ស្អប់​ណាស់​ Caption ចេញ​មក​ដូច​ខ្លួន​ឯង​ Single ​ទៅ​ដល់​ផ្ទះ​ គេ​វ៉ៃ​តែ​៣​ដៃ​សោះ​ ព្រឹក​ឡើង​ដូច​ធ្ងន់ធ្ងរ​​នោះ​»។

អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ដួង​ក្រោយ​បាន​ឃើញ​​សំណេរ​ឆ្លើយ​ឆ្លង​ Share គ្នា​ទៅ​វិញ​ទៅ​មក​រវាង​តារា​ទាំង​ពីរ​ដួង​ខាងលើ​បាន​ចូល​មក​បញ្ចេញ​យោបល់​និង​អស់​សំណើច​ចំពោះ​អ្វី​ដែល​តារា​ទាំង​ពីរ​រូប​ខាង​លើ​នេះ​បាន​ព្យាយាម​បង្ក​នូវ​បរិយាកាស​រីករាយ​មួយ​ក្នុង​កាលៈទេសៈ​ដែល​មជ្ឈដ្ឋាន​មហាជន​កំពុង​តែ​ស្មុគស្មាញ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ​-១៩​ មិន​ទាន់​​បាន​ធូរ​ស្រាល​នៅ​ឡើយ​ ដូច្នេះ​ការ​លេង​សំណើច​បែបនេះ​ក៏​​អាច​ចាត់​ទុក​ថា​ជា​រឿង​មួយ​ជួយ​សម្រួល​បរិយាកាស​​តានតឹង​ផង​ដែរ​៕

Telegram-Troryorng
Share.