លោក ប៉ែន ចំរុង មានវត្តមានចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគរឿង «រសជាតិអ្នកមាន វគ្គ ៣ » ហេឡូអ្នកម៉ាក់ ដែលលោកបង្ហើបថា ឈុតឆាកពិសេសនៅក្នុងរឿង គឺតម្រូវឱ្យលោកថតឈុតរោលរាលបែបក្ដៅសាច់ជាមួយតួស្រី។

ការពិតទៅ លោក ប៉ែន ចំរុង រៀបការមានប្រពន្ធកូនហើយណា ចុះបើថតឈុតក្ដៅសាច់បែបនេះ តើប្រពន្ធប្រចណ្ឌដែរឬទេ?

ឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយង លោក ប៉ែន ចំរុង អះអាងថា លោកមិនមានការព្រួយបារម្ភខ្លាចប្រពន្ធមានចិត្តប្រចណ្ឌនោះទេ ព្រោះភរិយាលោកក៏ហ្វេនរបស់លោកម្នាក់ផងដែរ ណាមួយភរិយាលោកយល់ច្បាស់ណាស់ថា នោះគ្រាន់តែជាឈុតនៃការសម្ដែងតែប៉ុណ្ណោះ។

យ៉ាងណាមិញ ចង់ដឹងការបកស្រាយបន្ថែមរបស់លោក ប៉ែន ចំរុង យ៉ាងណាទៀតនោះ សូមតាមដានទស្សនាវីដេអូសម្ភាសន៍ខាងក្រោមនេះ ហើយសម្រាប់ រឿងភាគ «រសជាតិអ្នកមាន វគ្គ ៣» នឹងមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និង Premiere នៅ Facebook​ Page PNN Drama Live រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់ ៕

Share.