បាត់ដំបង៖ សមត្ថកិច្ចក្រុងបាត់ដំបង បានឃាត់ខ្លួនយុរជម្នាក់​បន្ទាប់ពីបានខ្ចីម៉ូតូមិត្តភក្តិស្រីទៅបញ្ចាំនៅក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះពៅ ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ​​ ជាកម្មកររស់នៅភូមិអូចារ សង្កាត់អូចារ ក្រុងបាត់ដំបង នៅថ្ងៃទី០៨ ខែមិថុនា កន្លងមកបានខ្ចីម៉ូតូម៉ាក Click មូយគ្រឿងរបស់ជនរងគ្រោះឈ្មោះយ៉ុត រស្មី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលច្រនាង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង ហើយយកទៅដាក់បញ្ចាំនៅក្នុងស្រុកកំរៀង។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់មកធ្វើការសាកសួរ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះយ៉ុត រស្មី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលច្រនាង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង ​ថាជនសង្ស័យ ឈ្មោះពៅ ទ្រី បានខ្ចីម៉ូតូខ្លួនយកទៅបញ្ជាំនៅក្រុងបាត់ដំបង ។

ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូមួយគ្រឿងម៉ាក Honda click ពណ៌ស ពាក់ស្លាកលេខបាត់ដំបង១AG-២៣៧៧ របស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ ជនសង្ស័យត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យបន្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.