ចំថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃកំណើតរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង ចាន់ កែវនិមល ក្នុងនោះអ្នកនាងបានឱ្យមហាជនឃើញថា អ្នកនាងដឹកដៃក្រុមគ្រួសារថតរូបគ្រងឈុតសម្លៀកបំពាក់បុរាណខ្មែរ ដែលអ្នកនាងអះអាងថា គឺជាការបំណេញចិត្តស្រឡាញ់ដែលមានទុកជាយូរមកហើយ។

អ្នកនាង ចាន់ កែវនិមល បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា ៖ «ថ្ងៃកំណើតឆ្នាំនេះចាត់ទុកថាពិសេសសម្រាប់ខ្ញុំ ❤️ ព្រោះខ្ញុំប៉ងចង់ថតរូបជុំប៉ាម៉ាក់ក្នុងឈុតបែបនេះយូរហើយ ❤️ អរគុណលោកទាំងពីរដែលផ្តល់កំណើតដល់កូន 🙏🏻 លោកទាំងពីរមិនមែនជាសេដ្ឋីតែលោកតែងតែឱ្យកូនគ្រប់យ៉ាងមិនថា តម្លៃប៉ុន្មានឱ្យតែកូនចង់បាន🙏🏻»។

ក្នុងរូបភាពជាច្រើនសន្លឹកនោះ គេឃើញអ្នកនាង ចាន់ កែវនិមល រួមទាំងស្វាមី កូនស្រី និងប៉ាម៉ាក់អ្នកនាង បានបង្ហាញកាយវិការ បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ បង្កើតអនុស្សាវរីយ៍ល្អៗ ឱ្យគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល មើលទៅគ្រប់កាយវិការ គ្រប់សកម្មភាពរបស់ពួកគេ ពិតជាមានសុភមង្គលខ្លាំងមែនទែន។ ចាប់ដៃគ្នាជាង ១០ ឆ្នាំមកនេះ ជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះ ពិតជាគំរូល្អមួយដែលមហាជនពេញចិត្ត និងចាំតាមដានពីសកម្មភាពជីវិតប្រចាំថ្ងៃរបស់អ្នកនាង៕

Share.