តាម​ការ​ពិត​​ម្ចាស់​សណ្ឋាគារ​ សមុទ្រ​មាស​ អ្នក​ស្រី​ ជា​ ណារី​ មាន​វ័យ​៤៨​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំ​ខ្លួន​​ជាប់​ពន្ធនាគារ​ តាំង​តែ​ពី​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០២០​ កន្លង​មក​ ប៉ុន្តែ​ដោយ​សារ​តែ​អ្នក​នាង​ ដេននី​ ក្វាន់​ទទួល​សំណង​ត្រឹម​តែ​ ១ម៉ឺន​ដុល្លារ​ទើប​ធ្វើ​ឱ្យ​អ្នក​នាង​ ​សម្រេច​ទម្លាយ​វីដេអូ​រឿង​ម្ចាស់​សណ្ឋាគារ​នេះ​លួច​បង្កប់​កាំមេរ៉ា​សុវត្ថិភាព​ ជា​សាធារណៈ​លើ​គណនី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ (២៦​ ខែ​ឧសភា)​ តែ​ម្ដង​។​

សូមចុចត្រង់នេះ៖ សំណង​១​ម៉ឺន​ដុ​ល្លារ​ ​ដេននី ក្វាន់​ មិន​យក​ ​តើ​ចង់​បាន​ប៉ុន្មាន​?​ ​ចុះ​ខាង​សណ្ឋាគារ​រួច​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទេ​មើល​ទៅ​?

តាម​រយៈ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​លោក​ស្រី​ ជា ណារី​ ម្ចាស់​សណ្ឋាគារ​ សមុទ្រ​មាស​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «អំពើ​ថត​រូប​ភាព​នៃ​បុគ្គល​នៅ​ក្នុង​ទី​តាំង​ឯកជន​ដោយ​គ្មាន​ការ​ព្រម​ព្រៀង​និង​ ផលិត​រូបភាព​អាសអាភាស​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​» ប្រព្រឹត្ត​នៅ​បន្ទប់​ជួល​ ​ក្រុម​១៩​ ​ភូមិ​៣​ ​សង្កាត់​លេខ​១​ ខេត្ត​ព្រះ​សីហនុ​ ​កាល​ពី​ថ្ងៃ​ទី​២៥​ ​ខែ​តុលា ​ឆ្នាំ​២០២០​ ​បទ​ ​ល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​​២៩​ មាត្រា​៣០២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​និង​មាត្រា​៤ ​មាត្រា​៣៩​ ​កថា​ ​ខណ្ឌ​ទី​៣​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ ​និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ​។

​បច្ចុប្បន្ន​ម្ចាស់​សណ្ឋាគារ​ ​សមុទ្រ​មាស​ ​​​ កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​​ទេ​។​ ​ចំណែក​ ​សណ្ឋាគារ​ ​ក៏​បិទ​មិន​​អាច​ឱ្យ​ធ្វើ​អាជីវកម្ម​ដែរ​។ ក្រៅ​ពី​សម្រេច​ផ្ដន្ទាទោស​ម្ចាស់​សណ្ឋាគារ​ និង​បិទ​លែង​ឱ្យ​ប្រកប​អាជីវកម្ម​ហើយ​នោះ​​តុលាការ​ ​បាន​សម្រេច​អោយ​ជនល្មើស​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ ​ចំនួន​១​ម៉ឺន​ដុល្លារ​ ​ផង​ដែរ​ ​តែ​ជន​រងគ្រោះ​ អ្នក​នាង ដេននី​ ខ្វាន់​ ​គិត​ថា​សំណង​លុយ​ ​១​ម៉ឺន​ដុល្លារ​ ​តិច​ពេក​​ ទើប​​បង្ហោះ​ហ្វេសប៊ុក​ ​ស្រែក​ទាមទារ​រក​អយុត្តិធម៌​​ជា​សាធារណៈ​តែ​ម្ដង​ទៅ​។​

គួរ​ដឹង​ថា​ ឈ្មោះ​ ជា​ ណារី​ ​ភេទ​ស្រី​ ​អាយុ​៤៨​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មុខ​របរ​ ​ម្ចាស់​សណ្ឋាគារ​ ​សមុទ្រ​មាស​ មាន​ទី​កន្លែង​កំណើត​ ​នៅ​សង្កាត់​លេខ​៣​ ​ក្រុង​ភ្នំពេញ​ ​មាន​ទី​លំ​នៅ​មុន​ពេល​ឃាត់​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​សមុទ្រ​មាស​ សង្កាត់​លេខ​៤​ ​ក្រុង​ព្រះ​ ​សីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​ឪពុក​ឈ្មោះ​ ​ជា​ ​សេង​ ​“ស” ​ម្តាយ​ឈ្មោះ​ ​ងោល ហូរ​ ​“ស”​ ប្តី​ឈ្មោះ ​មានុរិទ្ធ​ ​ហៅ​ ខេម​ តារា​ ​«​លែងលះ»​ ​មាន​កូន​០៣​នាក់​ ​ប្រវត្តិ​នៃ​ការ​ផ្ដន្ទាទោស​ គ្មាន​ ជា​នីតិជន​ ​គ្មាន​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ​ខែ​តុលា​ ឆ្នាំ​ ២០២០​៕

Telegram-Troryorng
Share.