ផ្អែកតាមការបង្ហោះរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានឱ្យឃើញថា ពេលនេះលោកកំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ក្នុងការចូលរួមអបអរចំពោះក្មួយប្រុសរូបសង្ហា ដែលបានបញ្ចប់ការសិក្សាសកវិទ្យាល័យ Drexel University ។

តារាចម្រៀងប្រុសនៅផលិតកម្មថោនរូបនេះ បានសរសេរសារយ៉ាងខ្លីឱ្យមហាជនអ្នកគាំទ្របានដឹង ដោយរៀបរាប់ថា ៖ «congratulations ក្មួយ​ John Va ជូនពរអោយក្មួយជោគជ័យក្នុងឆាកជីវិត » ។

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ មិនបានបញ្ជាក់ប្រាប់ទេថា ក្មួយប្រុសរបស់លោកបានបញ្ចប់ការសិក្សាផ្នែកអ្វី ក៏ប៉ុន្ដែគេចាប់អារម្មណ៍ឃើញឈ្មោះរបស់ «វ៉ា ចន» John Va គឺជាកូនប្រុសរបស់ថៅកែផលិតកម្មឈ្មោះ វ៉ា សុធា។

ចង់ដឹងសកម្មភាពមានលោក សុគន្ធ ថេរ៉ាយុ បែបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Share.