ថ្មីៗនេះ ​លោក​ Jason Alexander ​ដែល​ត្រូវ​ជា​ស្វាមី​របស់​ Britney Spears ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​តែ​បុរស​រូប​នេះ​ព្យាយាម​បំផ្លាញ​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ប៉ុប​​និង​គូស្នេហ៍​ Sam Asghari។

Jason Alexander រៀប​ការ​ជាមួយ​នឹង​ Britney Spears បាន​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​ ២០១៤​។ បុរស​ដែល​ជា​ស្វាមី​ស្រប​ច្បាប់​ទីមួយ​របស់​ Spears រូប​នេះ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​ភ្លាម​ៗ​ ក្រោយ​លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​មង្គលការ​របស់​តារា​ចម្រៀង​ប៉ុប​ដោយ​មិនមាន​លិខិត​អញ្ជើញ​ ហើយ​ថែម​ទាំង​បាន​ Live វីដេអូ​កំទេច​របង​ចូល​លើ​ Instagram ផង​ដែរ​។

វីដេអូ​ដែល​ Live នៅ​លើ​ Instagram នេះ​​ត្រូវ​បាន​ Share ​នៅ​លើ​ Twitter ដោយ​អ្នក​គាំទ្រ​។ យោង​តាម​ TMZ លោក Jason បាន​ទៅ​រក​សន្តិសុខ​នៅ​ពិធីមង្គលការ​ហើយ​ប្រាប់​ថា​តារា​ចម្រៀង​ប៉ុប​ Britney គឺជា​ភរិយា​​ទីមួយ​និង​តែ​ម្នាក់​របស់​ខ្លួន​ ហើយ​នាង​បាន​អញ្ជើញ​លោក​ឱ្យ​ចូលរួម។ ក្រោយ​មាន​ការ​រាយការណ៍​ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​រៀបចំពិធី​និង​បាន​នាំ​ខ្លួន​លោក​ទៅ​កាន់​ស្នាក់​ការ​ប៉ូលិស​។ អតីត​ស្វាមី​របស់​តារា​ចម្រៀង​ប៉ុបខាង​លើ​​ធ្លាប់​​មាន​ដីកា​ចាប់​ខ្លួន​ពី​ប្រទេស​ផ្សេង​ផង​ដែរ​។

ប្រភព៖ Britney Spears’ ex-husband Jason Alexander arrested for crashing her wedding – Hindustan Times

Share.