ខណ្ឌមានជ័យ៖​ ករណីឃាតកម្ម ជនដៃដល់ជាអតីតប្ដីបាញ់សម្លាប់ប្រពន្ធស្លាប់នៅលើពូកក្នុងបន្ទប់ដេកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី ១០ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ នូសុលិតា អាយុ២២ឆ្នាំ មុខរបរបំរើការងារក្រុមហ៊ុនស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតខេត្តកណ្ដាល។ ជនដៃដល់ ឈ្មោះជា អូន អាយុ២៥ឆ្នាំ មុខរបររកសុី។ ក្រោយបាញ់លើអតីតប្រពន្ធ 2 គ្រាប់ រួចជនដៃដល់បានបាញ់ខ្លួនឯងដែរប៉ុន្តែមិនផ្ទុះ ក្រោយមកត្រូវបងប្រុសស្រ្តីរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច។

យោងតាមប្រភពហ្វេសប៊ុកជនដៃដលឈ្មោះ ជា អូន សន្តិភាព បានបង្ហោះសារចំនួន២ រួមជាមួយ រូបភាពសន្លឹក និង វីដេអូ លើបណ្ដាញសង្គមហ្វេសប៊ុក ៣ម៉ោង មុនការបាញ់ប្រហារថា «ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមកខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពានខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេកូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិតកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផងទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផងកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន🙏🙏🙏😢😭😭😭😭😭😭👨‍👩‍👦»។ និង សារមួយទៀតបានសរសេរថា «ខ្ញុំមិនមែន​មនុស្ស​អវិជ្ជាទេតែដោយសារបំពានកុហកក្បត់ៗ សាហាវខ្លាំងពេកនឹកស្មានមិនដល់ ខ្ញុំហ៊ានធ្វើខ្ញុំគិតហើយគិតទៀត1 ខែ មុននឹងខ្ញុំធ្វើខ្ញុំប្រាប់ហើយប្រាប់ទៀត តែអ្នកមើលងាយខ្ញុំ ខ្ញុំមិនចង់ទេតែអ្នកឯងនៅតែបង្ខំខ្ញុំ ខុសហើយខ្លាំងទៀត ដោយសារបុរសម្នាក់អ្នកបំផ្លាញអនាគតគ្រួសារតូចនេះ..»។

ប៉ុន្ដែទោះជាយ៉ាងណាសមត្ថកិច្ចបានទៅចាប់ខ្លួនជនដៃដល់នៅកន្លែងកើតហេតុ និង នាំយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ សេង សាវី

Share.