ព័ត៌មានបឋម៖ ករណីឃាតកម្មជនដៃដល់អតីតជាប្ដីបាញ់សម្លាប់ប្រពន្ធស្លាប់នៅលើពូកក្នុងបន្ទប់ដេកបង្កឲ្យមកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះផ្លូវជាតិលេខ២ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ នូសុលិតា អាយុ២២ឆ្នាំមុខរបរបំរើការងាក្រុមហ៊ុនស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតខេត្តកណ្ដាល។ ជនដៃដល់ឈ្មោះជា អូន អាយុ២៥ឆ្នាំ មុខរបររកសុី។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនដៃដល់និងជនរងគ្រោះអតីត គឺជាប្ដីប្រពន្ធមានកូនប្រុសអាយុជាងមួយខួបក្រោយមកបានចែកផ្លូវគ្នាអស់រយ:ពេល៣ខែមកហើយ សព្វថ្ងៃអ្នកទាំងពីរស់នៅផ្សេងគ្នា មុនពេលកើតហេតុជនដៃដល់បានមកលេងកូននឹងអតីតប្រពន្ធនៅផ្ទះស្នាក់នៅរបស់ស្រ្តីរងគ្រោះ រហូតនៅវេលាកើតហេតុជនដៃដល់បានបាញ់លើអតីតប្រពន្ធចំនួន២គ្រាប់បណ្ដាលអោយស្លាប់មួយរំពេច នៅលើពូកក្នុងបន្ទប់ដេក រួចជនដៃដល់បានបាញ់ចំកណ្ដាលក្បាលខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាតជាក្រោយតែបាញ់មិនផ្ទុះ ត្រូវបានបងប្រុសស្រ្តីរងគ្រោះឃើញចាប់ប្រគល់អោយសមត្ថកិច្ចជំនាញនាំខ្លួនទៅសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យ។

ខាងក្រោមនេះ គឺជាសាររបស់ជនដៃដល់ ដែលបានសរសេរនៅលើបណ្ដាញសង្គម មុននឹងសម្រេចចិត្តធ្វើការបាញ់២គ្រាប់ លើអតីតភរិយា។ សូមអានសារទាំងស្រុងខាងក្រោមនេះ៖

Share.