តាម​ពិត​ទៅ​សុំណុំ​រឿង​ ​ដេននី ក្វាន់​ ​ត្រូវ​បាន​តុលាការ​ចាត់​ការ​លើ​ម្ចាស់​សណ្ឋាគារ​ ​និង​កំពុង​បន្ត​នីតិវិធី​។​ ​ក្នុង​នោះ​ម្ចាស់​សណ្ឋាគារ​រូប​នេះ​ ​ប្រឈម​នឹង​បទ​ចោទ​ចំនួន​២​ គឺ​បទ​ប៉ះពាល់​រូបភាព​នៃ​បុគ្គល​ ​តាម​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ដែល​ត្រយងញូវស៍​ បាន​អត្ថាធិប្បាយ​ក្នុង​អត្ថបទ​មុន​រួច​មក​ហើយ​។​

សូមចុចត្រង់នេះ៖ សំណង​១​ម៉ឺន​ដុ​ល្លារ​ ​ដេននី ក្វាន់​ មិន​យក​ ​តើ​ចង់​បាន​ប៉ុន្មាន​?​ ​ចុះ​ខាង​សណ្ឋាគារ​រួច​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទេ​មើល​ទៅ​?

​ចំណែក​បទល្មើស​មួយ​ទៀត​ ​គឺ​ ​ម្ចាស់​សណ្ឋាគារ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ផលិតរូបភាព​ ដែល​មាន​ចែង​ក្នុង​មាត្រា​៣៩​ ​ស្ដី​ពី​ រូបភាព​ ​និង​សម្ភារៈ​អាសអាភាស​។ ​ប្រហែល​ជា​ ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ម្ចាស់​សណ្ឋាគារ​បង្កប់​កាម៉េរា​ថត​ ​ដើម្បី​យក​រូបភាព​ភ្ញៀវ​គ្រប់​បែប​យ៉ាង​ ពិសេស​រូបភាព​ផ្លាស់​សំលៀកបំពាក់​ ​អាក្រាត​កាយ​ ​ឬ​រួម​ដំណេក​នោះ​ហើយ​ បាន​ជា​សម្រេច​ចោទ​បទល្មើស​នេះ​មួយ​ទៀត​។​

​វាក្យ​ខណ្ឌ​ទី​៣ ​មាត្រា​៣៩ ​នៃ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ ​និង​អាជីវកម្ម​ផ្លូវ​ភេទ​ ​ចែង​ថា​ ជន​ណា​ផលិត​រូបភាព​ និង​សម្ភារៈ​អាសអាភាស​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស​ណា​មួយ​ ​ត្រូវ​ផ្ដន្ទាទោស​ពី​១​ខែ​ដល់​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​សែន​រៀល​ទៅ​២​លាន​រៀល​។​

​មក​ដល់​ពេល​នេះ​ ​គេ​នៅ​មិន​ទាន់​ដឹង​ថា​​ តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ឬ​បន្ត​ឃុំ​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​។​ ​បន្ថែម​ពី​នេះ ​ក៏​មិន​ដឹង​ថា​ តុលាការ​ខេត្ត​ព្រះសីហនុ​បើកសវនាការ​ជម្រះ​ទោស​ម្ចាស់​សណ្ឋាគារ​រួចរាល់​ ​ឬ​នៅ​នោះ​ទេ​។​ ​ក្រុម​ការងារ​ ​ត្រយង​ញូវស៍​ ​នឹង​តាម​ដាន​បន្ត​!​

អត្ថ​បទ​ ​៖​ ​ឃុត ខេមី

Telegram-Troryorng
Share.