ក្រុមបាល់ទាត់ Kedah Darul Aman សមាជិកលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bangkok United សម្រាប់ការនាំចូលខ្សែបម្រើ Sanrawat Dechmitr ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បញ្ចប់រដូវកាល ២០២២។

កីឡាករ Sanrawat Dechmitr វ័យ៣២ឆ្នាំ មានកម្ពស់១.៨១ម៉ែត្រ ចូលរួមជាមួយក្រុម Bangkok United តាំងពីឆ្នាំ ២០១៣-១៤ ដោយបង្ហាញខ្លួនបានសរុប ១៧៧ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់។ មុននឹងត្រូវបានក្រុម Ratchaburi Mitr Phol FC ខ្ចីជើងនៅឆ្នាំ ២០២១-២២ ហើយក៏បន្តទៅកាន់ក្រុម Kedah Darul Aman។

ខណ:នៅក្រុមជម្រើសជាតិថៃ Sanrawat Dechmitr ធ្លាប់ជាប់តាំងពីឆ្នាំ ២០១០ ក្នុងឈុត U23 ដោយបង្ហាញខ្លួនបាន៣លើកប៉ុណ្ណោះ លុះដល់ឆ្នាំ ២០១៣ គេត្រូវបានកោះហៅចូលឈុតធំ ដោយបង្ហាញខ្លួន ២៣លើក។

ក្រុមបាល់ទាត់ Kedah Darul FC របស់​ម៉ាឡេស៊ី ស្ថិតនៅពូល G ជាមួយ វិសាខា របស់​កម្ពុជា, Bali United របស់​ឥណ្ឌូណេស៊ី និង Kaya FC របស់​ហ្វីលីពីន៕

Share.