ក្រុមបាល់ទាត់ Persib Bandung សមាជិកលីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី Liga 1 បានប្រកាសនាំចូលខ្សែការពារស្លាប Daisuke Sato របស់ក្រុមជម្រើសជាតិហ្វីលីពីន។

កីឡាករ Daisuke Sato កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៤ នាទីក្រុង Davao ប្រទេសហ្វីលីពីន បច្ចុប្បន្នមានវ័យ២៧ឆ្នាំ មានកម្ពស់១.៧០ម៉ែត្រ លេងតំណែងជាខ្សែការពារស្លាបខាងឆ្វេងរបស់ក្រុមបាល់ទាត់ Ratchaburi Mitr Phol FC លីគកំពូលរបស់ប្រទេសថៃ Thai League 1។

សម្រាប់ក្រុមជម្រើសជាតិហ្វីលីពីន កីឡាករ Daisuke Sato ធ្លាប់ជាប់តាំងពីឆ្នាំ ២០១៤ ក្នុងឈុតU21 ដោយបង្ហាញខ្លួនបាន៣លើក មុនត្រូវបានកោះហៅចូលឈុតធំនៅឆ្នាំដដែល ដោយបង្ហាញខ្លួនសរុបបាន៥៤លើក ស៊ុតបញ្ចូលទីបាន៣គ្រាប់៕

Share.