កម្មករ-កម្មការីនី រាប់រាយនាក់ បាននាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក ក្នុងរោងចក្រ ដំឡើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីកន្លែងការកើតហេតុបានឲ្យដឹងថា ការសម្រុកចេញរបស់ក្រុមកម្មករទាំងនោះ កើតមានឡើង ស្របពេលដែលអាជ្ញាធរធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងជំហានដំបូងរកឃើញមានកម្មករជិត៦០នាក់បានឆ្លងកូវីដ១៩ ។

ការសម្រុកចេញរបស់កម្មក កម្មការិនីទាំងអស់ត្រូវបានប្រភពអះអាងថា ដោយសារពួកគេ បារម្ភអំពីការឆ្លងមេរោគកូវីដ១៩។

នៅយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យកម្មករ-កម្មការិនី រោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាថ្ងៃនេះទាំងអស់ សូមធ្វើចត្តាឡីស័កនិងតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត៕

Share.