ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានកំណត់ជា «តំបន់លឿងទុំ»។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះ។

ការសម្រេចភូមិសាស្ត្រទាំងនេះជា«តំបន់លឿងទុំ»គឺដោយសារតែមានការកើនឡើងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការកំណត់នេះមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ខែឧសភារហូតដល់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១៕

Share.