ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្រោមការដឹកនាំរបស់លោក ទុំ សារ៉ាយ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ក្រោយយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៣-២ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋានកីឡដ្ឋានអគ្គិសនីកម្ពុជា។

បច្ចុប្បន្នក្រុមដែលមូលដ្ឋានម្តុំផ្សារទួលសង្កែមួយនេះ កំពុងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៧លើក ស្មើ១លើក មិនដែលចាញ់សោះ មាន២២ពិន្ទុក្នុងដៃ សម្រាប់ពានរង្វាន់លីគលំដាប់ទី២ ឆ្នាំ២០២២៕

Share.