កីឡាករ សឿត ណាវ៉ា ទទួលបានជោគជ័យ​ក្នុងការ វះចោះយក ឆ្អឹងខ្ចីចេញពី​សន្លាក់កជើងខាងស្តាំ (Born spur on neck of talus point) កាលពីម្សិលមិញនេះ។

តាមការបញ្ជាក់​ពីក្រុមគ្រូពេទ្យ​ប្រចាំក្លិបបឹងកេត ដែល​រួមដំណើរជាមួយ ណាវ៉ា បានឱ្យដឹងថា៖«កជេីងរបស់គាត់ធ្លាប់ឈឺពីមុន ហេីយអំឡុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុមជម្រើសជាតិ ក៏បានប៉ះទង្គិចចំកជេីងកន្លែងដែលធ្លាប់ឈឺនេះ»។

អ្នកគ្រូពេទ្យ លី រ៉ាក់លីន បាន​បន្ថែមថា​ ក្រោយការវះកាត់នេះ សឿត ណាវ៉ា នឹង​ត្រូវចំណាយពេលរហូតដល់ ០៣ខែ ទើបជាសះស្បើយ និងអាចត្រលប់ចូល​ហ្វឹកហាត់​ឡើងវិញ៕

Share.