អតីតខ្សែការពារជម្រើសជាតិកម្ពុជា កីឡាករ ង៉យ ស្រ៊ីន សម្រេចចិត្តចាកចេញពីក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ដោយយល់ព្រមចូលរួមជាមួយក្រុមកោះកុងអេស្វស៊ី ដែលមានមូលដ្ឋានទៅស្រុកកំណើតរបស់គេ។

ក្រុមទាំងពីរគឺជាគូប្រជែងរួមគ្នានៅក្នុងក្របខណ្ឌលីគលំដាប់ទី២ Cambodian League 2 ដោយកកោះកុងអេស្វស៊ី ស្ថិតនៅលេខរៀងទី៤ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១ មាន១៤ពិន្ទុ ខណ:និង ISI ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី៥ លេង៧ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់២ មាន១៣ពិន្ទុ៕

Share.