ឆ័ត្រម៉ាស៊ីនហោះយោធាថៃ២គ្រឿង បានហោះចូលទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ គឺហោះពីទិសដៅត្បូង ទៅជើងឆ្លងកាត់ក្នុងភូមិសាស្គ្រភូមិភ្នំរូង និងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ កាលពីវេលាម៉ោង៥.៣៨នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។ 

សកម្មភាពខាងលើនេះ មិនធ្លាប់កើតមាននៅតំបន់ខាងលើឡើយ ម៉្លោះហើយ កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅពេលដែលឃើញឆ័ត្រម៉ាស៊ីនហោះយោធាថៃហោះចូលក្នុងទឹកដីកម្ពុជាភ្លាម ក៏បានរាយការណ៍ជូនទៅលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីជ្រាបជាព័ត៌មាន៕ 

Share.