ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក Kim Pan-gon អាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2023 ជាលើកដំបូងក្នុងរយ:ពេល៤៣ឆ្នាំ ​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ នៅ​ប្រទេស​គុយវ៉ែតមកម្ល៉េះ។

តារាងពិន្ទុពូល E នៃវគ្គជម្រុះជើង​ឯកប្រចាំទ្វីបអាស៊ី៖
– បារ៉ែន ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុ
– ម៉ាឡេស៊ី ឆ្លងកាត់៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ
– តូមិននីស្ថាន ឆ្លងកាត់៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ
– បង់ក្លាដែស ឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣ មានសូន្យពិន្ទុ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ២៤ក្រុមចុងក្រោយ​ ក្នុង​ពាន​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023៖
អូស្ត្រាលី, ជប៉ុន, អ៊ីរ៉ង់, អ៊ីរ៉ាក់, កូរ៉េខាងត្បូង, លីបង់, ប៉ាឡេស្ទីន, អូម៉ង់, ចិន, កាតា, អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, វៀតណាម, ហ្ស៊កដានី, ស៊ីរី, អ៊ូសបេគីស្ថាន, ឥណ្ឌា, បារ៉ែន, តាជីគីស្ថាន, ថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋគីរីហ្សី, ហុងកុង និង ឥណ្ឌូណេស៊ី៕



Share.