Kitty Chicha តារា​សម្ដែង​ដែល​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​តាម​រយៈ​ការ​សម្ដែង​ភាពយន្ត​ភាគ​ជា​ស៊េរី​ «Girl From No Where» ​ដោយ​​ភាព​ល្បីល្បាញ​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​ Followers កើន​ជាង​១​លាន​ (+១,៧១១,១៤) រហូត​វ៉ា​ដាច់​នាំ​មុខ​តារា​ចម្រៀង​ Idol ក្នុង​បេះដូង​យុវវ័យ​ Lisa ពី​ក្រុម​ចម្រៀង​ Blackpink ដែល​ជា​ជនជាតិ​ថៃ​ដូច​គ្នា​បាត់​​ទៅ​ហើយ។​

សូមចុចអាន៖ ប្រវត្តិ​ពិត​តួ​ស្រី​ Nanno​ ​ពូកែ​ខ្លាំង​​​រៀន​ចប់​មហាវិទ្យាល័យ​​​នៅ​អាយុ​មិន​ទាន់​ក្បាល​២!

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ Posttoday​ ​កាល​ពី​ខែ​មុន​​រាល់​ៗ​ខែ​​ តារា​ចម្រៀង​ Lisa សមាជិក​ក្រុម​ចម្រៀង​​ដ៏​​មាន​ឥទ្ធិពល​និង​ល្បីល្បាញ​មួយ​របស់​កូរ៉េ​ខាង​ត្បូង​​ ​គឺ​ជា​តារា​ថៃ​​មាន​ចំនួន​ Followers កើន​ឡើង​ខ្ពស់​ជាង​គេ​បំផុត​ ​ឈរ​លំដាប់​លេខ​មួយ​ប្រចាំ​ខែ​នីមួយ​ៗ​​ ប៉ុន្តែ​ម្ដង​នេះ​ Kitty (Nanno) បាន​យក​ឈ្នះ​ម្ចាស់​តំណែង​ចាស់​ក្លាយ​ជា​តារា​ដែល​មាន​ចំនួន​ Followers ច្រើន​បំផុត​ក្នុង​ខែ​ឧសភា​នេះ​ ដោយ​សារ​ Lisa មាន​ចំនួន​ Followers ​ក្នុង​ខែ​ឧសភា​ត្រឹម​តែ​ (+១,៣៤៤,២១៦) ប៉ុណ្ណោះ​ ​ដូច្នេះ​ធ្លាក់​មក​នៅ​ ឈរ​ត្រឹម​លំដាប់​​ថ្នាក់​លេខ​២​។

សម្រាប់​ស្រី​ស្អាត​៣​រូប ដែល​មាន​ចំនួន​ Followers នៅ​លើ​ IG ហក់​ឡើង​ខ្ពស់​លំដាប់​ទី​មួយ​ដល់ទី​បី​មាន​៖

១./ Kitty Chicha ៖ ៣លាន Followers

https://www.instagram.com/p/CN1-njaHYN4/

២./ Lisa Blackpink ៖ ៥៣លាន Followers

https://www.instagram.com/p/CPGjrbJD2a2/



៣./ Amanda Obdam (Miss Universe) ៖ ១.២លាន Followers

https://www.instagram.com/p/CO_c98KhMM7/
Telegram-Troryorng

Share.