ច្រកព្រំដែនអន្តរជាតិថ្មីមួយទៀតរវាងកម្ពុជានិង វៀតណាមដែលមានឈ្មោះថា ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនីង)នឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងស្នើសុំគោលការពីសម្តេតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ពិធីប្រកាសដាក់ឲ្យដំណើរការច្រកអន្តរជាតិថ្មីនេះ នឹងត្រូវរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង របស់កម្ពុជា សហការជាមួយរដ្ឋបាលខេត្តតៃនីង របស់វៀតណាម ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។

បើតាមលិខិតដដែល ពិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម (តៃនីង)នេះ ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ៕

Share.