ក្រុម Villarreal ឈ្នះ​ជើង​ឯក​យប់មិញ

ពានរង្វាន់​បាល់ទាត់​កម្រិត​ទី២​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Europa League រដូវកាល​ឆ្នាំ​២០២០-២១ បាន​បញ្ចប់​ទៅ​នៅ​អាធ្រាត្រ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ ហើយ​ជើង​ឯក​បាន​ទៅ​ក្រុម​បាល់ទាត់​Villarreal មក​ពី​លីគ​កំពូល​ប្រទេស​អេស្ប៉ាញ ក្រោយ​យកឈ្នះ​លើ​ក្រុម​បាល់ទាត់ Manchester United របស់​អង់គ្លេស ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដោយ​បាល់​ប៉េណាំងទី​កាត់​សេចក្តី​១១ទល់១០ ក្រោយ​ស្មើ​គ្នា​១ទល់១ លើ​ទីលាន​កីឡដ្ឋាន Stadion Miejski ក្នុង​ទីក្រុង​Gdańsk ប្រទេស​ប៉ូឡូញ។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​លោក Unai Emery គ្រូ​បង្វឹក​របស់​ក្រុម Villarreal ឈ្នះ​​ជើង​ឯក​ក្នុង​ពាន​ UEFA Europa League ដល់​ទៅ​៤​លើក​ក្នុង​អាជីព​របស់​លោក​ដែល​ធ្លាប់​ឈ្នះ​៣លើក​ជាមួយ​ក្លិប Sevilla ក្នុង​រដូវកាល​២០១៣-១៤,២០១៤-១៥ និង​២០១៥-១៦ ខណៈ​លោក​ធ្លាប់​ខក​ចិត្ត​១លើក​នៅ​ឆ្នាំ​២០១៨-១៩ ក្រោយ​ដឹកនាំ​ Arsenal ចាញ់​ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​៤ទល់១។ ម៉្យាង​នេះ​ជា​លើក​ដំបូង​របស់​ដែល​ក្រុម Villarreal ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ផង​ដែរ។

ដោយ​ឡែក​បើ​មើល​កំណត់ត្រា​សំខាន់ៗ​របស់​ក្រុម​បាល់ទាត់​នៅ​លីគ​កំពូល​អេស្ប៉ាញ និង​ក្រុម​របស់​លីគ​កំពូល​អង់គ្លេស ជួប​គ្នា​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​កម្រិត​ទ្វីប​អឺរ៉ុប គិត​ពី​ឆ្នាំ​២០១៦​មក ឃើញ​ថា​ក្រុម​អេស្ប៉ាញ មិន​ដែល​បរាជ័យ​នោះ​ទេ ជាក់​ស្ដែង​ដូចជា៖
-ឆ្នាំ២០០៦ ពាន 2006 UEFA Cup ក្រុម​ Sevilla ៤-០ Middlesbrough
-ឆ្នាំ២០០៦ ពាន UEFA Champion League ក្រុម Barcelona ២-១ Arsenal
-ឆ្នាំ​២០០៩ ពាន UEFA Champion League ក្រុម Barcelona ២-០ Man Utd
-ឆ្នាំ​២០១០ ពាន UEFA Europa League ក្រុម Atlético Madrid ២-១ Fulham
-ឆ្នាំ​​២០១១ ពាន UEFA Champion League ក្រុម Barcelona ៣-១ Man Utd​
-ឆ្នាំ​២០១២ ពាន​ UEFA Super Cup ក្រុម​Atlético Madrid ៤-១ Chelsea
-​ឆ្នាំ​២០១៦ ពាន UEFA Champion League ក្រុម Sevilla ៣-១ Liverpool
-ឆ្នាំ២០១៧ ពាន UEFA Super Cup ក្រុម​ Real Madrid ២-១ Man Utd
-ឆ្នាំ​២០១៨ ពាន UEFA Champion League ក្រុម Real Madrid ៣-១ Liverpool
-ឆ្នាំ​២០២១ ពាន UEFA Europa League ក្រុម Villarreal ១-១ Man Utd (ប៉េណាំងទី ១១-១០)

Share.