តារា​ Tiktok វ័យ​ក្មេង​រូប​សង្ហា​ Cooper Noriega ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​កន្លែង​ចត​រថយន្ត​ក្រោយ​ផ្ទុះ​ទំនាស់​រឿង​ញៀន​ថ្នាំ​និង​បញ្ហា​ផ្លូវ​ចិត្ត​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​គ្រួសារ​របស់​ស..ព។

យុវជន​វ័យ​១៩​ឆ្នាំ​ ដែល​មាន​ចំនួន​អ្នក​តាមដាន​ (Follower) ជិត​៣​លាន​នាក់​នៅ​លើ​ App Tiktok ត្រូវ​បាន​គេ​ប្រកាស​ថា​បាន​ស្លា..ប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ នេះ​បើ​យោង​តាម​មន្ទីរ​សុខាភិបាល​ Los Angeles County ប៉ុន្តែ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ស្លា..ប់​នៅ​មិន​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ឡើយ​។

អ្នក​តាម​ដាន​ដែល​ជា​អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ឃើញ​វីដេអូ​មួយ​ដែល​ក្រោយ​មក​ត្រូវ​បាន​លុប​ចេញ​វិញ​ ដោយ​តារា​រូប​នោះ​បាន​សួរ​អ្នក​គាំទ្រ​ថា​៖ «តើ​មាន​អ្នក​ណា​ខ្លះ​គិត​ថា​ពួក​គេ​នឹង​ស្លាប់​ទាំង​វ័យ​ក្មេង​?»

បង​ស្រី​របស់​យុវជន​រូប​នេះ​បាន​លើក​ឡើង​ថា​មរណភាព​របស់​ប្អូន​ប្រុស​នាង​ នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ក្រឡាប់​ចាក់​ជា​រៀង​រហូត​។ នាង​បាន​និយាយ​ទៀត​ថា​ «ប្អូន​ប្រុស​របស់​នាង​ប្រឈមនឹង​បញ្ហា​ផ្លូវចិត្ត​និង​ញៀន​ថ្នាំ​ ប៉ុន្តែ​គេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​មិន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍ឯកោ​»

កន្លង​មក​តារា​​ Tiktok រូប​នេះ​តែង​តែ​បង្ហាញ​សារ​វិជ្ជមាន​ដើម្បី​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​ឆាណែល​មួយ​ដែល​គេ​ហៅ​ថា​ «Cooper’s Advice»

Noriega ធ្លាប់​សរសេរ​ថា​៖ «ខ្ញុំ​ធ្លាប់ញៀន​ថ្នាំ​តាំង​ពី​អាយុ​៩​ឆ្នាំ​ អ្នក​ស្ដាប់​ទៅ​ប្រាកដ​ជា​គិត​ថា​ជា​រឿង​មួយ​ឆ្កួត​ឡប់​ ប៉ុន្តែ​នេះ​គឺជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​។ ខ្ញុំ​ចង់​ប្រើ​ឱកាស​នេះ​ដែល​ខ្ញុំ​បាន​ទទួល​ដើម្បី​បង្កើត​កន្លែង​មួយ​ដែល​អាច​ចែក​រំលែក​ផ្សព្វផ្សាយ​ឱ្យ​មហាជន​បាន​ដឹង​និង​និយាយ​គ្នា​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​»

តារា Titktok
តារា​ Tiktok វ័យ​១៩​ឆ្នាំ​

ពាក្យ​ពេចន៍​មាន​ខ្លឹមសារ​ខ្លះៗ​ទៀត​​ដែល​ រូប​គេ​ធ្លាប់​បាន​បង្ហោះ​ចែក​រំលែក​៖ «មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ចំពោះ​បញ្ហា​ញៀន​ថ្នាំ​ នោះ​គឺ​នៅ​ជិត​មនុស្ស​ដែល​គិត​អវិជ្ជ​មាន​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ធ្លាក់​ចុះ​។ ដូច្នេះ​ហើយ​ទីនេះ​គឺជា​កន្លែង​ដែល​នាំ​ឱ្យយើង​ជួប​គ្នា​បង្កើត​តំបន់​សុវត្ថិភាព​មួយ​ដែល​គ្រប់​គ្នា​អាច​ជួយ​គ្នា​ក្នុង​ពេល​វេលា​ដ៏​លំបាក​»

ប្រភព៖ Foxnews

Share.