ម្ចាស់​ស្រោមដៃ​មាស ស៊ូ យ៉ាទី ត្រូវ​បាន​គេប្រទះឃើញ​ក្នុង​ទិដ្ឋភាពដែល​មិន​អាច​​រំលងបានកាលពី​ថ្ងៃ​ពុធកន្លងទៅ​។ កីឡាករណាហ្គាវើល គឺជាបុគ្គលសំណាងម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ក្នុងទីក្រុងភ្នំពេញ ដែលបានចូលរួមស្វាគមន៍ការមកដល់នៃពានបាល់ទាត់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មានរបស់យើង លោក ស៊ូ យ៉ាទី មានក្តីរំភើបជាខ្លាំងដែលប្រទេសកម្ពុជាយើង គឺជាគោលដៅមួយនៃដំណើរគោចរពានបាល់ទាត់ពិភពលោក នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡានៅឆ្នាំនេះ។ កើតនៅឆ្នាំ ១៩៩១ យ៉ាងទី មានអាជីពជាអ្នកចាំទីដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជា ដោយបានលេងឱ្យក្រុមជម្រើសជាតិ ព្រមទាំងឈ្នះពានរង្វាន់ស្រោមដៃមាសជាច្រើន។

ក្នុងនាមខ្លួនជាកីឡាករបាល់ទាត់អាជីព ស៊ូ យ៉ាទី មានកិត្តិយសតំណាងឱ្យកីឡាករ នឹងអ្នកគាំទ្ររបស់ខ្លួន ក្នុងការស្វាគមន៍និមិត្តរូប​ដ៏ធំបំផុត​នៅ​ក្នុង​វិស័យកីឡា​បាល់ទាត់នេះ។ ពានបាល់ទាត់ដែលធ្វើពីមាសសុទ្ធ ជាមួយនិងការរចនារូប​អត្តពលិក​ពីរ​រូប​តំណាង​ត្រដាង​ដៃ​ពីរ​ឡើង​លើទ្រ​ពិភពលោក  គឺជាក្តីសុបិនរបស់កីឡាករបាល់ទាត់ជាច្រើនរូបគ្រប់សម័យកាល ហើយក៏ជាពន្លឺនៃក្តីសង្ឃឹម និងអារម្មណ៍នៃជ័យជំនះដ៏អស្ចារ្យផងដែរ។

ការបានចូលជិត និងបានមើលដោយកៀកនូវពានរង្វាន់បាល់ទាត់ដ៏អស្ចារ្យនេះ វាប្រៀបដូចជាសុបិន្តអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តកីឡាបាល់ទាត់។ ក្រៅពី ស៊ូ យ៉ាទី ក៏មានលោក ប៊ុនឡេង ដែលជា Content Creator ដ៏ល្បីមួយរូបក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ហើយលោកបានចែករំលែកនូវបទពិសោធន៍ដែលមានតែម្តងក្នុងមួយជីវិតរបស់លោក ទៅកាន់ហ្វេនដែលតាមដានរូបលោកនៅក្នុងបណ្តាញអ៊ីនធឺណិតដ៏ច្រើន ដែលមិនអាចមានវត្តមានដោយផ្ទាល់។

ក្នុងនាមជាអ្នកគាំទ្រកីឡាបាល់ទាត់ពិភពលោក FIFA អស់រយៈពេលជាយូរមកហើយ​ ក្រុមហ៊ុន កូកា-កូឡា កំពុងធ្វើឲ្យក្តីសុបិន្តអ្នកគាំទ្រវិស័យបាល់ទាត់រាប់ពាន់នាក់នៅជុំវិញពិភពលោកក្លាយជាការពិត។ ទន្ទឹមនឹងនោះ ការលើកតម្កើងវប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ក៏ជាផ្នែកសំខាន់មួយនៃដំណើរគោចររបស់ពានបាល់ទាត់ពិភពលោកផងដែរ។ ប្រជាជនកម្ពុជាយើងបានចែករំលែកពីអារម្មណ៍របស់ពួកគាត់ថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានទស្សនាការសម្តែងសិល្បៈវាយស្គរបុរាណខ្មែរ និងរបាំអប្សរា មុនពេលការបើកបង្ហាញឲ្យទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក។

 “ខ្ញុំ​មិន​នឹក​ស្មាន​ថា​នឹង​ឃើញ​ការ​សម្តែង​បែប​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេ ហើយ​មាន​អារម្មណ៍​រំភើប​ណាស់​ដែល​បាន​ចូល​រួមក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ហើយពិតជាកោតសរសើរដល់ក្រុមហ៊ុន កូកា-កូឡា និង សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើងនៅក្នុងស្រុកកំណើតរបស់ខ្ញុំ” អ្នកចូលរួមក្នុងព្រឹត្តិការណ៍ម្នាក់បានចែករំលែកពីអារម្មណ៍របស់គាត់ក្នុងផ្ទៃមុខពោពេញដោយក្តីរីករាយ។

មហាជន​ដែលបានចូលរួមនៅក្នុង​ពហុកីឡដ្ឋាន​មរតក​តេជោ​បាន​រាំ​ជុំ​គ្នា​ដើម្បី​រំលឹក​ដល់​ឱកាស​ដែល​មាន​ម្តង​ក្នុង​មួយ​ជីវិត។ អ្នក​គាំទ្រ​ម្នាក់​បាន​ប្រជែង​យក​រង្វាន់​មួយហើយមួយ​ទៀត​ក្នុង​ការ​ប្រកួតហ្គេម​ដ៏​ជក់​ចិត្តជាច្រើន។ គេក៏បានកត់សម្គាល់ពីការតម្រង់ជួរដ៏វែង សម្រាប់ការចូលទស្សនាសាលកិត្តិនាម កូកា-កូឡាផងដែរ។ គ្រួសារដែលមានកូនតូចៗ សប្បាយរីករាយជាមួយនឹងការទិញចំណីអាហារសម្រន់ និងភេសជ្ជៈក្នុងស្រុកនៅបញ្ជរ កូកា-កូឡា។ សកម្មភាពដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា នេះ មិនត្រឹមតែជាការលើកស្ទួយវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំយកនូវបទពិសោធន៍ដ៏រីករាយ និងមិនអាចបំភ្លេចបានដល់មនុស្សគ្រប់រូប ជាពិសេសអ្នកចូលចិត្តវិស័យកីឡាបាល់ទាត់តែម្តង៕

Share.