G-Devith បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​និង​រំភើប​ខ្លាំង​គ្រប់​គ្នា​ នៅ​ពេល​លោក​បង្កើត​ Channel YouTube ថ្មី​មួយ​ឡើង​មក​វិញ​ ដែល​ Channel ថ្មី​នេះ​មាន​ត្រឹម​តែ​ឈ្មោះ​​​ ​នៅ​មិន​ទាន់​មាន​វីដេអូ​​អ្វី​ទាំង​អស់​តែ​ចំនួន​ Subscribes បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។​

សូមចុចត្រង់​នេះ​ ៖ ខ្លាំងមែន​!​ ​ស្ងាត់ៗ​អ្នក​ចម្រៀង​ Cover​ ​បទ​«​លក់​គោយន្ត​»​ ៣​នាក់​មាន​​ចំនួន​ទស្សនា​សរុប​ជិត​២០​លាន​ដង​

អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​​មិន​ត្រឹម​តែ​​ Fan នៅ​កម្ពុជា​នោះ​ទេ​ សូម្បី​តែ​អ្នក​គាំទ្រ​​នៅ​ក្រៅ​ប្រទេស​ពិសេស ​អ្នក​ដែល​និយម​ធ្វើ​វីដេអូ​ Reaction បទ​ចម្រៀង​របស់​ Rapper វ័យ​ក្មេង​រូប​នេះ ​មាន​ការ​ខក​ចិត្ត​និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ព្រោះ​ G-Devith បាន​សម្រេច​លុប​ចោល​ Channel YouTube របស់​ខ្លួន​។

យ៉ាង​ណា​មិញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ (​២៦​ ខែ​ឧសភា​) យោង​តាម​សំណេរដែល​​តារា​ចម្រៀង​វ័យ​ក្មេង​រូប​​បាន​ផុស​លើ Facebook Page ​​គឺ​លោក​បាន​​​បង្កើត​នូវ​​ Channel YouTube ថ្មី​​​មាន​ឈ្មោះ​ថា​ G-Devith។ «Official​ ​YouTube​ ​channel​ ​(​ ​G-DEVITH​ ​)​នេះ​គឺ​ជា​ ​ជំហាន​ដំបូង​ ​ជំហាន​ថ្មី​ រ​បស់​ខ្ញុំ​ដោយ​កិត្តិយស​ និង​ សេចក្តី​រីករាយ​ ដោយ​មក​ព្រម​គ្នា​ជាមួយ​ផ្កា​និង​ឈាម​ ។»

ក្រោយ​ពី​លោក​បង្ហោះ​សំណេរ​ខាង​លើ​នេះ​រួច​អ្នក​គាំទ្រ​បាន​ចូល​មក​អបអរសាទរ​និង​សម្ដែង​នូវ​ក្ដី​រំភើប​យ៉ាង​ខ្លាំង​ដែល​លោក​ត្រយង​មក​បញ្ចេញ​បទ​ចម្រៀង​ពីរោះ​ៗ​សម្រាប់​អ្នក​គាំទ្រ​ស្ដាប់​និង​ទស្សនា​កម្សាន្ត​ជា​បន្ត​ទៀត​។ សំណេរ​របស់​លោក​មាន​ចំនួន​ Like ជាង​១៤K Comment ជាង​១.១K និង Share ចំនួន​ ៩៧១ គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់​។

សូម​បញ្ជាក់​ថា​​ Channel YouTube G-Devithគិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​ ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ​មាន​ចំនួន​ Subscribes សរុប ៥.៥៧៧K

Telegram-Troryorng
Share.