សហព័ន្ធ​កីឡា​បាល់ទះ​ហ្វីលីពីន បាន​ប្រកាស​រំសាយ​ចោល​ពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​កំណាច​អាស៊ី ជប៉ុន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ភ្លាមៗ ខណៈ​ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ជាមួយគ្នា ក្រោយ​ខ្លួន​មិន​អាច​​ធានា​សុវត្ថិភាព​និង​​​បញ្ហា​សុខភាព​របស់​កីឡាករ​បាន។

ការ​ប្រកួត​ដែល​សហព័ន្ធ​កីឡា​បាល់ទះ​ហ្វីលីពីន ដាក់​ឈ្មោះ​ថា​ PNVF International Challenge នេះ​​ត្រូវ​រៀបចំ​នៅ​លើ​ទីលាន ​FilOil Flying V Centre ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ សហព័ន្ធ​បាន​មិន​បាន​ប្រកាស​បន្ថែម​ពី​ការ​រំលាយ​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ​ទេ ប៉ុន្តែ​បាន​ប្រកាស​ថា​​នឹង​​សង​ប្រាក់​វិញ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​រួចរាល់។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម៖ហ្វីលីពីន ថា​បាល់ទះ​បុរស​ក្នុង​សាល​កម្ពុជា ស័ក្តិសម​នឹង​ឈ្នះ​ថៃ

ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ជប៉ុន ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​សប្ដាហ៍​ទី២ នៃ​ព្រឹត្តិការណ៍ Volleyball Nations League (VNL) ដែល​ប្រមូល​ផ្ដុំ​ក្រុម​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភពលោក​ប្រចាំ​សប្ដាហ៍​ទី២ ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Smart Araneta Coliseum ក្នុង​ប្រទេស​ហ្វីលីពីន ចន្លោះ​ថ្ងៃ​ទី​​២១​ដល់​២៦​ខែ​មិថុនា ឆ្នាំ​២០២២។

យ៉ាងណាក្តី​សហព័ន្ធ​កីឡា​បាល់ទះ​ហ្វីលីពីន នៅ​មិន​មាន​ការ​ប្រកាស​ថ្មី​ណាមួយ​ទេ ជុំ​វិញ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ​នោះ​ទេ៕

Share.