បើ​និយាយ​ដល់​បទ​ចម្រៀង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​បច្ចុប្បន្ន​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ «រង្គើ» ដែល​ជា​បទ​ចម្រៀង​ចាប់​ដៃគូ​គ្នា​ច្រៀង​រវាង​តារា​ចម្រៀង​រ៉ែប ពូឃ្លាំង និង​តារាចម្រៀង​សិចស៊ី​ចង្កេះ​អ៊ែម​ រ៉ាប៊ី គឺជា​បទ​មួយ​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​។ ក្រោយ​បទ​ចម្រៀង​ញាក់​មួយ​បទ​នេះ​ចាប់​បាន​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន​ហើយ​នោះ​ ពូឃ្លាំង​ស្រាប់​តែ​ចេញ​មក​ព្រលយ​ថា​នឹង​មាន​បទ​ចម្រៀង​ថ្មី​ច្រៀង​រួម​ជា​មួយ​នឹង​កញ្ញា រ៉ាប៊ី។

នៅ​ក្នុង​ការ​ផុស​មួយ​របស់​ពូឃ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ​ ពូឃ្លាំង​បានហៅ​រ៉ាប៊ី​ ថាកូន​ប្រសារពេញ​មាត់​ ហើយ​បាន​ព្រលយ​ទៀត​ថា​ជូន​តាម​សំណូម​ពរ​ហ្វេន​ លោក​នឹង​មាន​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ត្រៀម​ចេញ​ជាមួយ​នឹង​រ៉ាប៊ី​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

«ថតជាមួយកូនប្រសារ​ ជូនតាមសំណូមពរ​ បទមួយមិនគ្រាន់​ ចឹងថែមមួយបទទៀត….ឆាប់ៗនេះ​ បទថ្មីជាមួយ Rabee»

ប្រិយមិត្ត​អ្នក​អាន​ដែល​ជា​អ្នក​គាំទ្រពូឃ្លាំង​និង​រ៉ាប៊ី​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា តើ​ពូឃ្លាំង​ និង​រ៉ាប៊ី​នឹង​មាន​អ្វី​ពិសេស​?

Share.