ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​តារា​ចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​លោក​​​ ឆន សុវណ្ណារាជ ​បាន​បាត់​បង់​អ្នក​មាន​គុណ​ដោយ​សា​រ​តែ​ជំងឺ​លើស​ឈាម​និង​គាំង​បេះដូង​។ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ​បានកោរ​សក់​និង​​តាំង​ចិត្ត​បួស​មុខ​ភ្លើង​ក្នុង​នាម​ជា​កូន​ប្រុស​កតញ្ញូ​ដើម្បី​សង​គុណ​​ និង​ ​ជា​ស្ពាន​បុណ្យ​ចម្លង​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ម្ដាយ​ទៅ​កាន់​សុគតិភព​។

យ៉ាង​ណា​មិញ​ ថ្ងៃ​នេះ​សំបក​​រូប​កាយ​អ្នក​ម្ដាយ​របស់​ម្ចាស់​បទ​ «អូន​ទៅ​បាន​បើ​បង​ដេញ​» ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​​អស់​ បន្សល់​​ទុក​តែ​ត្រឹម​ក្ដី​សោកសង្រេង​និង​អាឡោះអាល័យ​សម្រាប់​បងប្អូន​សាច់​ញាតិ​និង​ក្រុម​គ្រួសារ។

ត្រយង​សូម​បង្ហាញ​ជូន​រូបភាព​តារា​ចម្រៀង​លោក ឆន សុវណ្ណារាជ​ ​កោរសក់​សាង​ផ្នួស​បួស​ជា​សង្ឃ​គ្រង​ចីពរ​​ចំនួន​ ​៥​សន្លឹក​នៅ​ក្នុង​ពិធី​​បុណ្យ​​សព​របស់​ អ្នក​ម្ដាយ​មាន​ឈ្មោះ​ហៅ​ថា​លោក​ស្រី​ លី សុខា​ ​បាន​ទទួល​មរណភាព​នៅ​វ័យ​៦០​ឆ្នាំ​​ ដូច​ខាង​ក្រោម​៖​

Telegram-Troryorng

Share.