ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១៧៤ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មិថុនា ឆ្នាំ​២០២២​ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ពោលគឺ​ថយចុះ​ពីរ​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​បរាជ័យឥណ្ឌា ២-០, ហុងកុង ៣-០ និងចុងក្រោយស្មើ ២-២ ជាមួយអាហ្វហ្គានីស្ថាន នៅវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup នៅប្រទេសឥណ្ឌា។

​បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ចំណែក​វៀតណាម​ឈរ​លេខ​១​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ៩៧ ​ក្នុង​តារាង FIFA Ranking រីឯ​ ថៃ​លេខ​១១១, ហ្វីលីពីន​ស្ថិតនៅ​លេខ​១៣៣, ម៉ាឡេស៊ី​លេខ​១៤៧, ឥណ្ឌូណេស៊ី​លេខ​១៥៥, មី​យ៉ាន់​ម៉ាលេខ១៥៨, សិង្ហ​បុរី​លេខ​១៥៩៕

Share.