ខ្សែប្រយុទ្ធ Nguyen Quang Hai របស់ក្រុមជម្រើសជាតិវៀតណាម បានយល់ព្រមផ្លាស់ទៅលេងឲ្យក្លិបបាល់ទាត់ Nîmes Olympique ដែលស្ថិតនៅក្នុង Ligue 2 លីគលំដាប់ទី២ របស់ប្រទេសបារាំង។

កីឡាករវ័យ២៥ឆ្នាំរូបនេះ មានឈ្មោះហៅក្រៅ Messi វៀតណាម គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Hanoi FC និងឡើងមកកាន់ឈុតធំនៅឆ្នាំ ២០១៤ ព្រមទាំងបានបង្ហាញខ្លួនលើទីលានសរុប ១២៦ប្រកួត ស៊ុតបញ្ចូលទីបាន៣១គ្រាប់ ខណ:ក្រុមជម្រើសជាតិវៀតណាម រូបគេបង្ហាញខ្លួនបាន ៤២លើក ស៊ុតបាន១០គ្រាប់៕

Share.