ចំណាប់អារម្មណ៍របស់គ្រូបង្គោល BOTIOBA BOUYALOUA JEAN របស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យចំពោះការចូលរួមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។

លោក BOTIOBA BOUYALOUA JEAN បានថ្លែងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើប ខ្លាំងណាស់ដែលបានចូលរួមពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីត៍ជោ ហ៊ុន សែន ជាលើកដំបូងរបស់ខ្ញុំ វាជាបទពិសោធន៍ ដ៏ល្អមួយទៀត ជីវិតគឺជាបញ្ហាប្រឈមគ្រាន់អ្វីដែលមិនអាចទៅរួចក្នុងបាល់ទាត់ យើងគោរពគូរប្រកួត ហើយជឿរជាក់ លើការខំប្រឹងប្រែង និងផ្ដោតអារម្មណ៏ក្នុងការប្រកួត។ ហើយយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។ 

ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ នឹងត្រូវជួប ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែមិថុនា នាវីទ្យាល័យ តេជោសែន សំរោង វេលាម៉ោង ៣:៣០នាទីរសៀល វគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២៕

Share.