ក្រុម​បាល់ទាត់ Sarawak United ដែល​ជា​ទ្រនំ​របស់​ខ្សែ​ការពារ កុក បូរីស សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​បរាជ័យ​ក្នុង​សប្ដាហ៍​ទី១០នៃ​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League 2022 ។

សប្ដាហ៍​ទី១០ នេះ​ក្រុម Sarawak United បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Selangor FC ដោយ​លទ្ធផល ៧ទល់០ លើ​ទីលាន​កីឡដ្ឋាន​ MBPJ Stadium ធ្វើឲ្យពួកគេធ្លាក់ទៅឈរលេខ១១ក្នុងកាន់តំបន់កាត់ចោល ក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៧ មានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ៕

Share.