រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៩៩នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញនៅថ្ងៃទី២៦ខែឧសភា។

តាមការកត់សំគាល់ខណ្ឌឫស្សីកែវបានក្លាយទៅជាចំនុចក្តៅនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបន្ទាប់មកទៀតមានខណ្ឌ សែនសុខ និងខណ្ឌមានជ័យ។

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ទាំងអស់សូម ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
No photo description available.
Share.