កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងចូលរួមប្រកួតក្នុងស្ថាប័នប្រដាល់ដ៏ធំបំផុតប្រចាំទ្វីបអាស៊ី ONE Championship ដោយត្រូវជួបជាមួយកីឡាការនី Amanda Alequin កូនកាត់អាមេរិក-អេក្វាឌ័រ នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

មុនចូលរួមប្រកួត ONE Championship កាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម​លើកទី៣១ នៅ​ទីក្រុងហាណូយ ប្រទេសវៀតណាម កីឡាការិនី ខាន់ ចេសា ត្រូវបានគណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ​ដកចេញ​ពី​ការ​ប្រកួត​កីឡាជូជីតស៊ូ Ju-Jitsu ដោយ​សារ​លើស​ទម្ងន់​២​ខាំ ឬ​២៤០​ក្រាម។

យ៉ាងណា ខាន់ ចេសា ក៏បានធ្វើការសុំទោសដល់អ្នកគាំទ្រ និងបានប្តេជ្ញាប្រឹងប្រែងសម្រាប់ការត្រៀមខ្លួនឲ្យកាន់តែខ្លាំងជាងមុនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ៕

Share.