ក្រុមបាល់ទាត់ Young Elephant ក្រោមការដឹកនាំរបស់លោក Thongsavath Mee Sirimanotham កំពុងឈរកំពូលតារាងនៅលីគកំពូលរបស់ប្រទេសឡាវ ក្រោយឆ្លងកាត់៩ប្រកួត ឈ្នះ៧ ស្មើ២ មិនដែលចាញ់សោះ មាន២៣ពិន្ទុនៅក្នុងដៃ។

ការប្រកួត AFC CUP 2022 ពូល I ក្រុមបាល់ទាត់ Young Elephants របស់ឡាវ នឹងត្រូវជួបជាមួយភ្នំពេញក្រោន របស់​កម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Thong Nhat Stadium វេលាម៉ោង៩:០០យប់។

មុនជួបភ្នំពេញក្រោន ក្រុមបាល់ទាត់ Young Elephants របស់ប្រទេសឡាវ ក៏បាននាំចូលខ្សែប្រយុទ្ធ Aee Soe រហស្សនាម Neymar របស់មីយ៉ាន់ម៉ា។

ខណ:ពូល G ក្រុមវិសាខា ត្រូវជួបជាមួយ Bali United របស់​ឥណ្ឌូណេស៊ី, Kaya FC របស់​ហ្វីលីពីន និង Kedah Darul FC របស់​ម៉ាឡេស៊ី៕

Share.