ភាពយន្តខ្នាតធំ «គ្រោះជីវិតកូវីដ-១៩» ដែលទើបតែដាក់បញ្ចាំងឱ្យទស្សនាកាលពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ ២០២២នេះ ស្រាប់តែចាងហ្វាងផលិតកម្មចេញមកប្រកាសថា បង់ខាតទុនអស់ជិតទាំងស្រុងហើយ ព្រោះនេះត្រូវចាយលុយផលិតអស់ ៨ម៉ឺនដុល្លារ ប៉ុន្តែលុយដែលទទួលបានត្រឹម ៦ពាន់ដុល្លារប៉ុណ្ណោះ ។

លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ភាពយន្តនេះចាយលុយផលិត៨ម៉ឺនដុល្លារ រកចំណូលពីរោងកុនបានត្រឹម៦ពាន់ដុល្លារតែប៉ុណ្ណោះ ដូចនេះដើម្បីបានថវិការផលិតបន្តរទៀត លោកមានតែបង្ហោះភាពយន្តនេះជាសាធារណៈហើយប្តូរចំណងជើងមកជាសង្រ្គាមអនឡាញវិញ។

ភាពយន្តនេះ បើតាមការសង្កេតទស្សនិកជនមិនទៅមើល ព្រោះតែមិនចង់រំឮកឈ្មោះនិងការឈឺចាប់ពីកូវីត-១៩ តែតាមពិតភាពយន្តនេះមិនដូច្នោះឡើយ។ លោកបន្តថា ដើម្បីបង្ហាញឱ្យបងប្អូនដឹងកាន់តែច្បាស់ពីសាច់រឿងទាំង គឺមានតែចាក់ជូនបងប្អូនជាសាធារណៈ នោះបងប្អូនមើលហើយពេញចិត្តអាចចូលរួមបរិច្ចាកតាមសទ្ធាជ្រះថ្លា។

«សង្គ្រាមអនឡាញ» ជាភាពយន្តដែលដកស្រង់ចេញពីរឿងពិតពីវិបត្តិពិតដែលបានកើតឡើងក្នុងវិបត្តិជំងឺកូវីត១៩ដែលជាវិបត្តិសាកលទូទាំងពិភពលោក រឿងនេះកើតឡើងលើគ្រួសារប្តីប្រពន្ធ១គូរមានកូន១ ប្តីឈ្មោះរដ្ឋា ប្រពន្ធឈ្មោះពិសី កូនស្រីឈ្មោះចរណៃ រដ្ឋាជាអ្នករកស៊ីអចលនទ្រព្រ ពិសីជាអ្នករកស៊ីអនឡាញ ទាំងពីរនាក់សច្ចារថានឹងខំប្រឹងរកស៊ីអោយក្លាយទៅជាសេដ្ឋី ។

រដ្ឋាមិនចូលចិត្តប្រពន្ធរកស៊ីអនឡាញជាមួយថៅកែឆវីព្រោះរដ្ឋាគិតថាឆវីជាមនុស្សបោកប្រាស់ ពីរអ្នកតែងទាស់សម្តីគ្នា ហើយជានិច្ចជាកាលពេលឈ្លោះគ្នាត្រូវបានសម្របសម្រួលដោយចរណៃ តែទោះយ៉ាងណាទាំងពីរអ្នកប្រឹងបង់រម្លស់ផ្ទះបានមួយ ហើយវិបត្តិកូវីត១៩ក៏បានមកដល់ល្មម ការកស៊ីក៏បានធ្លាក់ចុះទាំងពីរអ្នក ចៃដន្យរដ្ឋាត្រូវបានថៅកែរ៉ាទីបោកប្រាស់ទៀត ចំណែកពិសីក៏ត្រូវថៅកែឆវីបោកដែរ រដ្ឋានិងឆវីជួបវិបត្តិផ្ទួនៗ រដ្ឋាកាន់តែធ្ងន់ទៅៗសូម្បីមិត្តជិតស្និទ្ធឈ្មោះចំរ៉ុងក៏ក្បត់ទៀត តើដំណោះស្រាយជីវិតប្តីប្រពន្ធ១គូរនេះនឹងទៅជាយ៉ាងណា?គ្មានលុយបង់រម្លស់ផ្ទះ គ្មានលុយបង់សាលាកូន គ្មានលុយបង់ធនាគារ គ្មានលុយសងបំណុលគេ រដ្ឋាមានពន្លឺបន្តិចព្រោះបានចាប់ដៃគូរអចលនទ្រព្រជាមួយមិត្តចិន តែអកុសលរដ្ឋាត្រូវជាប់ពាក់ព័ន្ធនិងអ្នកជំងឺកូវីត១៩ទៀតទុក្ខជាន់លើទុក្ខ រដ្ឋាត្រូវធ្វើចត្តាលីស័ក តើចុងបញ្ចប់និងទៅជាយ៉ាងណាសូមរង់ចាំទស្សនាទាំងអស់គ្នា ៕

លោកអ្នកអាចទស្សនាភាពយន្ត «សង្គ្រាមអនឡាញ» តាមរយៈខាងក្រោមនេះ៖

Share.