ករណី​ទំនាស់​​ហែកហួរ​គ្នា​ទៅវិញ​ទៅ​មក​របស់​ YouTuber ល្បី​ឈ្មោះ​លោក Bro KH និង​ កញ្ញា​ អាជីង​ បាន​ឈាន​ដល់​ការ​បញ្ចប់​ទំនាស់​និង​សម្រុះសម្រួល​គ្នា​ហើយ​ ដោយ​ភាគី​​ខាង​ប្រុស​ លោក​ Bro KH បាន​ចេញ​មក​ធ្វើ​ការ​ Live FB សុំទោស​​ ជា​សាធារណៈនិង​ទទួល​ស្គាល់​កំហុស​។

សូមចុចអាន៖ Pao Ploy តារា​ចម្រៀង​ Original ប្រតិកម្ម​ចំពោះ​ម្ចាស់​សណ្ឋាគារ​​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​គេង!​

​នា​រសៀល​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា​ នេះ​ ​លោក​ Pao Ploy តារា​ចម្រៀង​ Original ដែល​ធ្លាប់​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ជា​គូស្នេហ៍​ថ្មី​របស់​អាជីង​ ( Shu Jin) តែ​ការ​ពិត​គឺ​ជា​ពូ​របស់​កញ្ញា​នោះ​បាន​ចេញ​មក​បង្ហោះ​សំណេរ​ ដែល​មាន​អត្ថន័យ​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​ក្មួយ​ស្រី​ខ្លួន​ក្រោយ​អ្នក​ទាំងពីរ​ (Bro KH, អាជីង​) ​​បាន​សម្រុះសម្រួល​គ្នា​ហើយ​។​

«​យុត្តិធម៌​ត្រូវ​តែ​មាន​ចំពោះ​មនុស្ស​ស្រី​!​ ​នេះ​ជា​លិខិត​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ក្មួយ​ខ្ញុំ​អាជីង​ ​(Shu​ Jin​)​ ហើយ​ខ្ញុំ​សូម​ផ្ដាំ​អ្នក​ដែល​ជេរ​ប្រមាថ​ឬ​ប្រើ​អំពើ​ហិង្សា​លើ​មនុស្ស​ស្រី​ត្រូវ​គិត​ក្នុង​ខួរ​ខ្លួន​ឯង​ថា​ ខ្លួន​ឯង​ក៏​មាន​ម្ដាយ​ស្រី​ ​បង​ស្រី​ ​ប្អូន​ស្រី​ ​និង​ប្រពន្ធ​ជា​ស្រី​ដែរ​ ​សូម​កុំ​ប្រើ​អំពើ​ហិង្សា​លើ​មនុស្ស​ស្រី​!​ ដោយ​ក្តី​គោរព​ ​ពី ​ប៉ាវ​ ​ផ្លយ​»។​

Status របស់​តារា​ចម្រៀង​ Original និយម​​ទុក​សក់​វែង​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ Bro​ ​KH​ ​បាន​ធ្វើ​ការ​ Live ​សុំទោស​ចំពោះ​អាជីង​ដែល​ខ្លួន​បាន​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​ ដើម្បី​បញ្ចប់​ជម្លោះ​រវាង​អ្នក​ទាំងពីរ​។

សូម​ទស្សនា​វីដេអូ​ Live Bro KH ​សុំ​ទោស​ខាង​ក្រោម​នេះ​៖

នៅ​ក្នុង​ខ្លឹម​សារ​កំណត់​ហេតុ​ផ្សះផ្សា​សម្រុះសម្រួល មាន​អត្ថន័យ​ជា​រួម​គឺ​ អាជីង​ បដិសេធ​ថា​រវាង​កញ្ញា​និង​ លោក​ ហួត ហេង​ ហៅ​ Bro KH គ្រាន់​តែ​រាប់​អាន​គ្នា​ជា​លក្ខណៈ​សង្សារ​រយៈ​ពេល​១​ឆ្នាំ​៨​ខែ​ដើម្បី​ស្វែង​យល់​ចិត្ត​គ្នា​ ​មិន​មែន​ជា​ប្ដី​ប្រពន្ធ​​ដូច​ភាគី​ខាង​ប្រុស​បាន​លើក​ឡើង​នោះ​ទេ។ ក្នុង​លិខិត​នោះ​កញ្ញា​ ហុក​ សុខឃីម​ ក៏​បាន​​លើក​ឡើង​ដែរ​ថា​ទំនាក់ទំនង​អ្នក​ទាំងពីរ​បាន​បញ្ចប់​និង​ចែក​ផ្លូវគ្នា​ជិត​ពីរ​ខែ​មក​ហើយ តែ​ភាគី​ Bro KH បាន​ធ្វើ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ចោទ​ប្រកាន់​មក​លើ​កញ្ញា​ ដែល​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​។​ ម្យ៉ាង​ទៀត​ក្នុង​លិខិត​នោះ​ក៏​តម្រូវ​ឱ្យ​ Bro KH ធ្វើ​ការ​ Live សុំ​ទោស​ជា​សាធារណៈ​ដូច​មាន​ក្នុង​វីដេអូ​ខាង​លើ​ស្រាប់​។

សូម​អាន​ខ្លឹមសារ​កំណត់​ហេតុ​ផ្សះផ្សា​សម្រុះសម្រួល​ទាំង​ស្រុង​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.